រដ្ឋាភិបាលប្រកាសផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអន្តរក្រសួង បានចេញសេចក្តីប្រកាសស្តីពី ការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង និងការប្រមូលចំណូលចូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

យោងតាមសេចក្តីប្រកាសអន្តរជាក្រសួង ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០៩ កន្លងមកនេះ ឱ្យដឹងថា សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។

ប្រការ២ នៃសេចក្តីសម្រេចរបស់អន្តរក្រសួងនេះ បានឱ្យដឹងថា ពាក្យ “ព័ត៌មានសុរិយោដី “ សំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬ គ្មានជាប់បន្ទុកនៃអចលវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្ន ដែលហាមឃាតការចាត់ចែងអចលនវត្ថុ ការហាមិនឱ្យបែងចែកអចលនវត្ថុអវិភាគ។

សេចក្តីកាសដែលមាន ៤ ទំព័រនៃ ១០ ប្រការ នេះ បានឱ្យដឹងទៀតថា ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដីនគនរូបនីយកម្ម និងសំណង់។

កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ត្រូវបានកំណត់តម្លៃ ២០,០០០ (ម្ភៃពាន់) រៀល ក្នុងមួយប្រតិបត្តិការដោយគិតបញ្ចូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។

ចំណូលប្រមូលបានពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ជាកម្មវត្ថុសម្រាប់ការទូទាត់កម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ ចំណូលដែលនៅសល់ជាគុណប្រយោជន៍ដល់ថវិកាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here