តើរដ្ឋាភិបាលបើកសម្ភោធសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗអ្វីខ្លះក្នុងឆ្នាំ២០១៩

0

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​របាយការណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​បង្ហាញថា​ ​គម្រោង​ស្តារ​ ​និង​សាងសង់​លើ​វិស័យ​សាធ​រណៈ​ការ​ ​និង​ដឹកជញ្ជូន​ចំនួន៣​ ​ដែល​មានតម្លៃ​រាប់​រយ​លាន​ដុល្លារ​ ​ត្រូវ​បាន​បើ​ករ​ដ្ឋាន​សាងសង់​ជា​ផ្លូវការ​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ ​

​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៤​ ​នៅក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​សម្ពោធ​បើ​ករ​ដ្ឋាន​ស្ថាបនា​ ​ដោយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​គេហទំព័រPropertyarea.asiaសូម​លើកយក​គំរោង​

​១​ ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​
​កម្ពុជា​ចំណាយ​ថវិកា​ជិត​ ​៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដើម្បី​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ ​ក្រុង​ទី៣​ ​ដែល​មាន​ប្រវែង​ជាង៥០គីឡូម៉ែត្រ​ ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​ ​ទីក្រុង​ ​និង​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​ ​។​ ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ ​

​គម្រោង​ផ្លូវ​នេះ​ ​ចំណាយ​ថវិកា​សរុប​ប្រមាណ២៧៣លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ​ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ​ពន្ធ​ ​និង​សួយសារអាករ​ ​។​ ​ការស្ថាបនា​ ​នឹង​ប្រើ​រយៈពេល៤២ខែ​ ​ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ​ឆ្នាំ២០២១​។​



​២​ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​ ​-​ក្រុង​ព្រះសីហនុ​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ ​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងទៅ​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​នេះ​ ​មាន​ប្រវែង​ប្រមាណ​ ​១៩០,០៣៥​ ​គីឡូម៉ែត្រ​ ​និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ជិត២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​រហូតមកដល់​ពេលនេះ​ ​ដំណើរការ​សាងសង់​សម្រេច​បាន​ ​៧,៣០​%​ ​ហើយ​គិត​ត្រឹម​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​៣​ ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រុង​ព្រះសីហនុ៣៤ខ្សែ​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញ​នូវ​ផ្លូវ​ចំនួន៣៤ខ្សែ​ ​ដែល​មាន​ប្រវែង​ជាង៨៤គីឡូម៉ែត្រ​ ​នៅ​ក្រុង​ព្រះសីហនុ​ ​បាន​បើក​ជា​ផ្លូវការ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​ ​២០០លាន​ដុល្លារ​ ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី១៦ខែវិច្ឆិកា២០១៩កន្លងមក​នេះ​។​

​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​រង​ការខូចខាត​ទាំងស្រុង​ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​ ​។​

​ការស្ថាបនា​ផ្លូវ​ផ្លូវ​ចំនួន​ ​៣៤ខ្សែ​នេះ​ ​ឡើងវិញ​ត្រូវការ​ពេលវេលា​ប្រមាណ​ជា៨ខែ​ ​ទៅ១ឆ្នាំ​ ​។​ ​

​តាម​រយ:ការ​ស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក្រោម​ការ​យកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ​នឹង​ធ្វើអោយ​ខេត្ត​ព្រះសីហនុ​ ​មាន​ភាព​ស៊ីវិល័យ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ ​ស្រប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ ​អោយ​ទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង​ ​តែមួយគត់​និង​ជា​ខេត្ត​បំពង់​ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​៤​ ​គម្រោង​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​លោក​ ​ប្រយុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​ ​កាលពី​ ​ទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អញ្ជើញ​ជា​អធិបតី​ចាក់​បេតុង​ ​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​នៅ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​ទីតាំង​ស្ពាន​ស្ទឹង​បត់​ ​គឺ​ជាប់​ទឹកដី​ស្រុក​អារញ្ញ​ប្រា​ថេ​ត​ខេត្ត​ស្រះ​កែវ​ ​ប្រទេស​ថៃ​ ​ដោយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ​បាន​ចេញ​មក​ស្វាគមន៍​គ្នា​នៅ​លើ​ស្ពាន​ស្ទឹង​បត់​-​ ​បាន​ណង​អៀន​ ​ដែល​មាន​ប្រវែង៦២០ម៉ែត្រ​។​ ប្រទេសជិតខាង​ជាប់​ព្រំដែន​ទាំង២រួមមាន​៖​

​១​ ​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​
​២​ ​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​~​ ​ផ្លូវជាតិ​លេខ៥៨​ ​និង​ផ្លូវ៣​)​ ​ព្រមទាំង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​ ​លើ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ ​និង​ពិធី​ប្រគល់​ ​ទទួល​ក្បាលរថភ្លើង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here