រដ្ឋាភិបាលកំពុងជំរុញអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ ​ការអនុវត្ត​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ច្រក​ទ្វារ​ព្រំដែន​ ​ក្រុង​បាវិត​ឱ្យ​បាន​ឆាប់រហ័ស​ ​ដើម្បី​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ ​ពី​ហូជីមិញ​មក​ច្រក​ទ្វារ​ព្រំ​ដែន​ម៉ុ​ក​បៃ​ ​ដែល​ភាគី​វៀតណាម​គ្រោង​សាងសង់​ ​និង​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០២៥ខាងមុខ​។​

​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​បាន​លើកឡើង​ ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ​ ​និង​ដឹកជញ្ជូន​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​នៅ​រសៀល​ថ្ងៃទី៩​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​ថា​ ​ក្រសួង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ​ក្របខណ្ឌ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​China​ ​Railway​ ​International​ ​Group​ ​Co​.​,​ ​Ltd​ ​ដើម្បី​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។​

​លោក​ស៊ុន​ ​ចាន់​ថុល​ ​បាន​បន្ត​ថា​ ​ក្រុមការងារ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​បាន​ជួបពិភាក្សា​ជាមួយ​ ​លោ​កងៀន​ ​វ៉ាន់​ថេរ​ដ្ឋ​មន្រ្តី​ដឹកជញ្ជូន​វៀតណាម​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​ការ​វិនិយោគ​លើ​ការសាងសង់​ ​និង​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ ​និង​ម៉ុ​ក​បៃ​-​ហូជីមិញ​។​ ​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ ​ក៏​ធ្លាប់​ត្រូវ​បាន​សិក្សា​ជំហាន​ដំបូង​ដោយ​ទីភ្នាក់ងារ​ ​JICA​ ​រួចហើយ​ ​ដោយ​គម្រោង​នេះ​ ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​ ​

​ផ្លូវ​ល្បឿន​លឿន​ ​ជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍​ ​មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា​ ​ឬ​ចែក​ជា​គន្លង​ផ្លូវ​ ​គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ​ ​ឬ​ត្រូវ​មានផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុងករណី​ចាំបាច់​ ​និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់​ ​ដើម្បី​ធានា​លំហូរ​ចរាចរណ៍​ ​សុវត្ថិភាព​ ​និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ​ ​និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ​និង​ចូល​ផ្លូវ​ល្បឿន​លឿន​។​

​ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​ ​(​Expressway​)​ ​ជា​កត្តា​ដ៏​ធំជាង​គេ​សម្រាប់​ពង្រឹង​សមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ ​ព្រោះ​ផ្លូវ​ល្បឿន​លឿន​ ​អាច​បម្រើសេវា​កម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា​ ​និង​ត្រូវ​បាន​គេ​ចាត់ទុកជា​មូលដ្ឋាន​ ​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ៗ​ ​និង​សកម្មភាព​ដឹកជញ្ជូន​ធន​ធ្ងន់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here