រដ្ឋបាលរាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវក្រោមដីមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ដោយ​មើលឃើញ​ពី​ភាព​ជាក់ស្ដែង​នៃ​ជំនន់​ការ​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​ថ្ងៃ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ឆ្លងកាត់​វិ​ថីហ​ព័ន្ធ​រុស្ស៊ី​ ​ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​IFL​ ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​តាមរយៈ​សេចក្ដីប្រកាស​នៅ​លើ​គណនី​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី៩​ ​ខែមករា​ ​ឆ្នាំ២០២០ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​សិស្ស​ ​និស្សិត​ ​ដែល​ចេញចូល​សាលា​ ​ជាពិសេស​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ដែល​តែង​កកស្ទះ​ជាប់​ជាប្រចាំ​ថ្ងៃ​។​ ​

​នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​លើកឡើង​ថា​ ​“​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​នឹង​មានផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​ ​(​IFL​)​។​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១៥កើត​ ​ខែបុស្ស​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី០៩​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​ត្រង់​ចំនុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​ ​(​IFL​)​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់១​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​ ​របស់​សិស្ស​និស្សិត​ដែល​មក​សិក្សា​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​(​IFL​)​ ​និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ ​នៅត្រង់​ចំណុច​នោះ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here