តំណាងអង្គការសហប្រជាជាតិទទួលស្គាល់ និងកោតសរសើរពីវឌ្ឍនភាពយ៉ាងលឿនរបស់កម្ពុជា

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ទីប្រឹក្សា​ពិ​សេ​សបស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​បាន​ទទួលស្គាល់​ ​និង​កោតសរសើរ​ពី​កិច្ច​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ ​ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​


​ ​
​នៅក្នុង​កិច្ច​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ទីប្រឹក្សា​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់​ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​ត្រចះ​ត្រ​ចង​ក្នុងរយៈពេល​ដ៏​ខ្លី​បំផុត​។​ ​

​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​លើកឡើង​ថា​ ​លោក​ពិតជា​មាន​កិត្តិយស​ ​និង​សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប​សម្ដេច​តេជោ​សារ​ជាថ្មី​ម្ដងទៀត​ ​បន្ទាប់ពី​បាន​ជួប​សម្ដេច​តេជោ​ការ​ពី​ ​១៥​ ​ឆ្នាំមុន​នៅ​គេហដ្ឋាន​របស់​សម្ដេច​តេជោ​នៅ​វិមានឯករាជ្យ​។​ ​លោក​បាន​មានប្រសាសន៍​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​ ​គឺ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល​ ​និង​ការអភិវឌ្ឍន៍​លើ​ដទៃទៀត​ដែល​ហួសពី​ការស្មាន​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក្រៅពី​ប្រទេស​កម្ពុជា​ ​លោក​នឹង​ទៅ​ប្រទេស​ឡាវ​ ​និង​ម៉ាឡេស៊ី​ ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ ​និង​ជំរុញ​លើកទឹកចិត្ត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​អាស៊ាន​និង​សហគមន៍​អឺរ៉ុប​ ​ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ ​ដឹកជញ្ជូន​ ​និង​អាយ​ធី​ ​(​IT​)​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​អឺរ៉ុប​និង​អាស៊ាន​មាន​ទំនាក់ទំនង​ ​និង​សហប្រតិបត្តិ​ការ​ល្អ​ ​។​ ​

លោក​បាន​បន្ត​ថា​ ​អាស៊ាន​ ​គឺ​មាន​សក្តា​នុ​ពល​ខ្ពស់​បើ​បូក​បញ្ចូល​ទាំង​ ​អាស៊ាន​-​ចិន​ ​អាស៊ាន​-​ជប៉ុន​ ​និង​អាស៊ាន​-​កូរ៉េ​ ​នោះ​តំបន់​អាស៊ាន​នឹង​មានការ​អភិវឌ្ឍ​ដោយ​គ្មាន​ដែន​កំណត់​ ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ដែល​បច្ចេកវិទ្យា​ទាំងនេះ​អាចយ​កម​ក​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ហើយ​លោក​បាន​ត្រៀម​ជានិច្ច​ ​ដើម្បី​ជួយ​ដល់​កម្ពុជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​តំបន់​អាស៊ាន​ ​និង​តំបន់​ដទៃទៀត​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​



​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ​Jeffrey​ ​D​.​ ​Sachs​ ​ហើយក៏​បាន​ជម្រាប​ជូន​ថា​ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​មាននៅ​កម្ពុជា​នោះ​គឺ​សុទ្ធសឹងតែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​សហការី​របស់​សម្ដេច​ដែល​នាំ​កម្ពុជា​ទៅ​ការ​អភិវឌ្ឍ​ដល់​ចំណុច​នេះ​។​ ​

​សម្តេច​តេជោ​បាន​ជម្រាប​ជូន​ថា​ ​កម្ពុជា​មាន​មហិ​ច្ឆិ​តា​ធ្វើ​យ៉ាងណា​ជំរុញ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ​២០៣០​ ​នឹង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ​២០៥០​ ​កន្លងមក​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផលិត​ស្បៀង​ ​គឺ​ការ​នាំ​អង្ករ​ចេញ​ហើយក៏​បាន​ទទួល​ភាព​ជោគជ័យ​ ​ជាពិសេស​លើ​គោលនយោបាយ​ផលិត​ស្បៀង​។​ ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ធ្លាប់តែ​ខ្វះ​ស្បៀងអាហារ​ ​បាន​ប្រែក្លាយ​ជា​ប្រទេស​មួយ​ដែល​មានការ​ផលិត​ស្បៀង​ទៅវិញ​។​ ​ពេលនោះ​ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ផង​ដែរ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ ​ជំរុញ​ឧស្សាហកម្ម​កម្ពុជា​ ​ក្នុង​ទិសដៅ​ជំរុញ​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ​និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ​នៅ​ឆ្នាំ២០៥០​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here