ដោយវុត្ថា
ភ្នំពេញ៖រដ្ឋាភិបាលបាននឹងកំពុងពង្រីកកំពង់ផែធំៗនៅក្នុងប្រទេសកម្ពុជាចំនួន ២ ដើម្បីផ្ទុកកុងតឺន័រឱ្យបានច្រើន និងដើំម្បីកាត់បន្ថយការកកស្ទះចំណតកុងតឺន័រ និងឆ្លើយតបទៅកំណើនសេដ្ឋកិច្ច និងដឹកជញ្ជូតាមផ្លូវទឹកឆ្លងកាត់ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ខណៈបច្ចុប្បន្ននេះ កំពង់ផែទាំំងពីរនេះ មានលក្ខណៈតូច មិនទាន់ឆ្លើយតបទៅកំណើននេះបាននៅឡើយទ។

១) កំពង់ផែស្វ័យ័តភ្នំពេញ
រដ្ឋាភិបាលបានបានឹងកំពុងបន្តពង្រីកសមត្ថភាពកំពង់ផែស្វយ័តភ្នំពេញផ្ទុកកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០.០០០ TEUs/ឆ្នាំ ដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់របស់រាជធានីភ្នំពេញ ព្រមទាំងគ្រោងបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ICT ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ទាំងផ្នែកប្រតិបត្តិការ និងផ្នែករដ្ឋបាល។
២) កំពង់ផែស្វយ័តក្រុងព្រះសីហនុ
រដ្ឋាភិបាលបាននឹងកំពុងបន្តសហការជាមួយ JICA ក្នុងការពង្រីក និងធ្វើទំនើបកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងពន្លឿនការសាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៣៥០ ម ជម្រៅ១៤,៥ម ឱ្យបានបញ្ចប់នៅក្នុងឆ្នាំ២០២៣ ដែលមានសមត្ថភាពលើកដាក់ទំនិញរហូតដល់ ១ លាន TEUs/ឆ្នាំ ដែលមានកំណើន ទ្វេដងពីសមត្ថភាពលើកដាក់ទំនិញបច្ចុប្បន្នដែលនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ទំនិញនៅក្នុងអាស៊ាន។
ជាមួយនេះ កំពង់ផែក៏គ្រោងសិក្សា និងរៀបចំកែសម្រួលអភិវឌ្ឍចំណតផែចាស់ឱ្យក្លាយទៅជាស្ថានីយអ្នកដំណើរដោយមានកិច្ចសហការ ជាមួយដៃគូវិស័យឯកជន (PPP) ផងដែរ។ រដ្ឋាភិបាលជំរុញ ឲ្យកំពង់ផែស្វយ័តទាំងពីរ នេះ គឺ គិតគូរពីលទ្ធភាពក្នុងការបញ្ចុះតម្លៃសេវារបស់ខ្លួនបន្ថែមទៀត។ ការងារសាងសង់ចំណតផែកុងតឺន័រថ្មីនឹងត្រូវចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយកាលពីពេលថ្មីនេះ បង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញដែលគ្រប់គ្រងដោយរដ្ឋចំនួនពីរទទួលបានប្រាក់ចំណូលប្រមាណ ១០៨,៩ លានដុល្លារ ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០១៩។

កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជាបានរកប្រាក់ចំណូលសរុបចំនួន ៧៩,៣ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ កើនឡើង ១៧,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះមានចំនួនជិត ១៣ លានដុល្លារកាលពីឆ្នាំ ២០១៩ កើនឡើង ១៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។
របាយការណ៍បានបញ្ជាក់ថា កំពង់ផែសមុទ្រទទួលបានកុងតឺន័រផ្ទុកទំនិញចំនួន ៦៣៣,០៩៩ យូនីត (កុងតឺន័រមានទំហំស្តង់ដារ) កាលពីឆ្នាំ ២០១៩ កើនឡើង ១៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាធំជាងគេទី ២ របស់កម្ពុជាទទួលបានប្រាក់ចំណូលសរុប ២៩,៦ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៣៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។
កំពង់ផែស្វយ័តភ្នំពេញកំពង់ផែនេះទទួលបានចំណូលសុទ្ធប្រមាណ ១០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៣០ ភាគរយពីឆ្នាំ ២០១៨។ កំពង់ផែទឹកសាបនេះទទួលបានកុងតឺន័រផ្ទុកទំនិញ ២៧៥,០០០ យូធីក្នុងឆ្នាំកន្លងមក កើនឡើង ២៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណុះកុងតឺន័រដឹកទំនិញបានកើនឡើង ២២ ភាគរយស្មើនឹង ៣,៨ លានតោន៕







