បញ្ហាប្រឈមចំនួន៧ត្រូវបានវេទិកាកំពូលទេសចរណ៍អាស៊ានឆ្នាំ២០២០ លើកយកមកពិភាក្សា

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ឥណ្ឌូ​នេ​ស៊ីៈ​ ​វេទិកា​កំពូល​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២០​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​បាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី១២​-​១៣​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នៅ​ប្រទេស​ព្រុយ​ណេ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​កិច្ចប្រជុំ​ទាំងមូល​បាន​ផ្តោត​ ​និង​លើកយក​បញ្ហា​ចម្បង​ៗ​ចំនួន៧​ ​មក​ជជែក​ពិភាក្សា​ ​ដើម្បី​រក​ដំណោះស្រាយ​ ​និង​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​អាស៊ាន​បន្ត​ទៀត​។​

​តាមរយៈ​ការ​បញ្ជា​ក់​ត្រួស​ៗ​ ​ពីអ​គ្គ​នាយក​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​ ​លោក​ ​ថោង​ ​រដ្ឋ​សក្តិ​ ​ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​ថ្នាក់​ស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នា​ឱកាស​វេទិកា​កំពូល​ទេសចរណ៍​ឆ្នាំ២០២០នេះ​ ​បាន​លើកឡើង​ថា​ ​ស្ថាប័នជាតិ​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០​ ​នឹង​ពិភាក្សា​ពិនិត្យ​សម្រេច​លើ​ចំណុច​សំ​ខាន់​ៗ​នៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន​ ​និង​អនុម័ត​លើ​ឯកសារ​ ​ពិធីសារ​មួយចំនួន​។​

​ឯកសារ​និង​ពិធីសារ​ទាំងនោះ​រួម​នាន​ ​ទី១​ ​-​ ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល​ ​អន​ឡាញ​ ​និង​ប្រព័ន្ធ​បណ្តាញ​សង្គម​។​ ​ទី២​ ​-​ ​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការ​រីកចម្រើន​ ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ​ឆ្នាំ២០១៨​-​២០១៩​។​ ​ទី៣​ ​-​ ​ពិនិត្យ​ ​និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០១៦​-​២០២៥​។​ ​ទី៤​ ​-​ ​ជំរុញ​ការបង្កើត​ផលិត​ផល​ថ្មី​ៗ​ ​ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ​ជាដើម​។​

​លោក​ ​ថោង​ ​រដ្ឋ​សក្តិ​បាន​បន្ត​ថា​ ​“​កិច្ចពិភាក្សា​ខាងលើ​នេះ​ ​គឺ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន​ ​ត្រឹម​ឆ្នាំ២០២៥​ ​អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អឯក​ប្រកបដោយ​គុណភាព​ ​ពិពិធ​ភាព​ ​បទពិសោធន៍​ ​ចីរភាព​ ​បរិ​យា​ប័ន្​ន​ ​និង​ការ​អភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ​ ​ចូលរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ ​សុខុមាលភាព​សង្គម​ ​ប្រជាជាតិ​អាស៊ាន​”​។​

​ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​ស្ថាប័ន​ ​ទេសចរណ៍​ជាតិ​អាស៊ាន​លើក​ទី៥១នេះ​ ​ក៏​មានការ​រៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ ​ដូចជា​ ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​បូក៣​ ​(​ប្រទេស​ចិន​ ​ជប៉ុន​ ​និង​កូរ៉េ​)​ ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​ឥណ្ឌា​ ​និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​ ​(​ACC​)​ ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន​ ​(​AJC​)​ ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ​ ​(​AKC​)​ ​អង្គការ​/​សមាគម​អន្តរជាតិ​ ​និង​ដៃគូ​អភិវឌ្ឍ​ ​ដូចជា​ ​អង្គការ​ទេសចរណ៍​ពិភពលោក​ ​(​UNWTO​)​ ​ក្រុមប្រឹក្សា​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក​ ​(​WTTC​)​ ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​សមាគម​ទេសចរណ៍​អាស៊ាន​ ​(​ASEANTA​)​ ​សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន​ ​(​ATRA​)​ ​ជាដើម​។​

​ឆ្នាំ២០២០នេះ​ ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF​)​ ​ក្រោម​ប្រធានបទ​អាស៊ាន​ ​«​ទាំងអស់គ្នា​ឆ្ពោះទៅ​កាន់ការ​ធ្វើដំណើរ​ជំនាន់​ថ្មី​ ​ASEAN​-​Together​ ​towards​ ​a​ ​Next​ ​Generation​ ​of​ ​Travel​»​ ​នឹង​ត្រូវ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ ​ចិន​ ​ជប៉ុន​ ​សាធារណរដ្ឋ​កូរ៉េ​ ​ឥណ្ឌា​ ​និង​ប្រទេស​ដៃគូ​ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួន​។​ ​កម្ពុជា​បាន​សហការ​ជាមួយ​ផ្នែកឯកជន​ ​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​TRAVEX​ ​ដោយ​រំពឹង​ថា​នឹង​មាន​ប្រតិភូ​ចូលរួម​ចំនួន​ ​៧៥០នាក់​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព៍​ត៌​មាន​ចំនួន​ ​១០០​ ​មាន​ស្តង់​ពិព័រណ៍​ ​(​Booths​)​ ​២៥០​ ​និង​អ្នកលក់​ ​(​Sellers​)​ ​ចំនួន២៥០ក្រុមហ៊ុន​ ​និង​មាន​អ្នកទិញ​ ​(​Buyers​)​ ​ចំនួន១៥០ក្រុមហ៊ុន​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here