កង្វះកំលាំងពលកម្មនៅវៀតណាមធ្វើឱ្យក្រុមហ៊ុនផលិតកម្មអាមេរិកយកកម្ពុជាជាមូលដ្ឋានផលិតកម្មរបស់ខ្លួន

0

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ប្រទេស​ចិន​បាន​និង​កំពុង​ធ្វើ​ឱ្យ​វៀតណាម​ទទួល​បានផល​ប្រយោជន៍​ដ៏​ធំធេង​ ​និង​បង្កើត​ការងារ​យ៉ាងច្រើន​សម្បើម​ដែល​បណ្តាល​ឱ្យ​មាន​កង្វះ​កំលាំង​ពលកម្ម​ក្នុង​ប្រទេស​នេះ​ ​ក្រុមហ៊ុន​ផលិតកម្ម​មួយចំនួន​ដែល​មាន​មូលដ្ឋាន​នៅ​អាម​រិក​កំពុង​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើ​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​។​

​លោក​ ​Clarence​ ​Smith​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Haverty​ ​Furniture​ ​Cos​ ​ដែល​ប្រើ​រោងចក្រ​នៅ​អាស៊ី​ដើម្បី​ផលិត​ផលិតផល​ម៉ាក​របស់​ក្រុមហ៊ុន​ ​បាន​ថ្លែង​ថា​ ​អត្រា​ការងារ​នៅ​ប្រទេស​វៀតណាម​កំពុង​កើនឡើង​ ​ហើយ​ចំនួន​កម្មករ​កំពុង​ខ្វះខាត​ ​។​ ​លោក​ ​Smith​ ​បាន​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ​“​ហើយ​ទោះបី​អ្នកផ្គត់ផ្គង់​អាស៊ី​នៅតែ​បន្ត​រក​ប្រភព​ឈើ​ជាច្រើន​ដែល​ពួកគេ​ប្រើ​ពី​តំបន់​អា​ឡា​បា​សាន​នៃ​អាមេរិក​ក៏ដោយ​ ​ក៏​ការផលិត​គ្រឿង​សង្ហា​រឹម​ឈើ​មិន​វិលត្រឡប់​មក​អាមេរិក​វិញ​ទេ​”​។​

​ការ​នាំ​យក​ការងារ​ផលិតកម្ម​ត្រឡប់​មក​អាមេរិក​វិញ​គឺជា​គោលដៅ​មួយ​របស់​រដ្ឋបាល​ ​Trump​ ​ក្នុង​គោលដៅ​ដាក់​ពន្ធគយ​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​។​ ​អ្នកលក់​រាយ​គ្រឿង​សង្ហា​រឹម​ដែល​មាន​មូលដ្ឋាន​នៅ​អា​ត្លង់​តា​បាន​តតាំង​នឹង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាលពី​ឆ្នាំមុន​ ​ខណៈ​ក្រុមហ៊ុន​ផលិត​ចាកចេញ​ពី​ប្រទេស​ចិន​ ​ហើយ​បើក​ប្រតិបត្តិ​ការ​នៅ​ប្រទេស​វៀតណាម​។​ ​

​អ្នកផ្គត់ផ្គង់​ខ្លះ​ឈប់​ធ្វើជំនួញ​ឱ្យ​ក្រុមហ៊ុន​ ​Haverty​ ​ដែល​បង្ខំ​ឱ្យ​ខ្លួន​រក​ប្រភព​ថ្មី​ៗ​ ​ក្រៅពី​វៀតណាម​ ​ហើយ​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​របស់របរ​មួយចំនួន​នៅកន្លែង​តាំង​បង្ហាញ​ប្រហែល​ ​១២០​ ​នៅ​អាមេរិក​។​

​លោក​ ​Smith​ ​បាន​ថ្លែង​ថា​ ​“​ឥឡូវនេះ​ ​ការ​រំខាន​ភាគច្រើន​គឺ​ស្ថិតនៅ​ពីក្រោយ​ពួកគេ​ ​ទោះបី​ដំណាក់កាល​ដំបូង​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​និង​ចិន​នឹង​នៅតែ​រក្សា​ពន្ធ​ ​២៥​ ​ភាគរយ​លើ​គ្រឿង​សង្ហា​រឹម​ដែល​ផលិត​នៅ​ចិន​ក៏ដោយ​។​ ​ក្រុមហ៊ុន​ ​Haverty​ ​នៅតែ​នាំចូល​ស្បែក​ ​និង​គ្រឿងបន្លាស់​ពី​ប្រទេស​ចិន​ ​ទោះបីជា​ខ្លួន​លែង​ទទួល​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ប្រទេស​ចិន​ក៏ដោយ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​នឹង​មិន​បញ្ចប់​ទេ​ ​ពួកគេ​បាន​សាងសង់​រោងចក្រ​នៅ​កម្ពុជា​រួចហើយ​។​ ​វា​ផ្លាស់​ប្តូរ​ ​ដូច​អ្វី​ដែល​វា​តែងតែបាន​ផ្លាស់​ប្តូរ​”​។​

​លោក​ ​Smith​ ​បានប្រៀប​ធៀប​ការ​ផ្លាស់​ប្តូរ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម​ ​និង​ទៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​របស់​អាមេរិក​ទៅ​រដ្ឋ​ ​North​ ​Carolina​ ​ពីរ​ដ្ឋ​ ​Michigan​ ​កាលពី​មួយ​សតវត្សរ៍​មុន​។​ ​

​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានការ​លេចចេញ​ជាថ្មី​នៅ​រដ្ឋ​ ​North​ ​Carolina​ ​ប៉ុន្តែ​លោក​ ​Smith​ ​បាន​និយាយ​ថា​ ​វា​មានតម្លៃ​ទាប​សម្រាប់​រោងចក្រ​នៅ​អាស៊ី​ក្នុង​ការ​ធ្វើ​គ្រឿង​សង្ហា​រឹម​ឈើ​ពី​ឈើ​ដែល​ប្រមូល​បាន​នៅក្នុង​រដ្ឋ​ ​Carolinas​ ​ជាជាង​ឱ្យ​ក្រុមហ៊ុន​ផលិត​ផលិត​ផ​ដូចគ្នា​នៅ​អាមេរិក​៕​ ​(​The​ ​Nation​)​

LEAVE A REPLY

Please enter your comment!
Please enter your name here