ដោយវុត្ថា
ភ្នំពេញ៖ ទិន្ន័យសំណង់ទូទាំងប្រទេសកម្ពុជា មានចំនួន ៤,៨៨៨ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ២៣ ២៥៧ ៤១៤ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ១១, ៤៣៧,២៦៧,១៤៥ ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ មានចំនួន ៣,២៩០ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១២ ៣៧៨ ១១៩ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ ,៧៥៥,០៧០ ,១២០ ដុល្លារកើនឡើង ៩៨,៧៣ % ។

របាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ បានបង្ហាញថា ក្នុងនោះ សមត្ថកិច្ចក្រសួង មានចំនួន ៥០០ គម្រោង ផ្ទៃក្រឡាកម្រា៤៣លសំណង់ចំនួន ២០,៣១៨, ៩៧៣ ម៉ែត្រការ៉េ តម្លៃប៉ានស្មានទុនវិនិយោគប្រមាណ ១,០១០,៤៣៣,១១៣,៤៤១ ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន២៥៧តម្រោង ផ្ទៃក្រឡា កម្រាលសំណង់ចំនួន១១ ០២៩ ៣៩៩ម” តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ ២៥៨ ១៤៩ ៦០៧ដុល្លារ កើនឡើង៩៨, ៤២%។
សម្រាប់សមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត - មានចំនួន ៤ ៣៨៨តម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២ ៩៣៨ ៤៤១ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១ ០០៤ ១៥៣ ៧០៥ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ មានចំនួន ៣ ០៣៣គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន១៣៤៨ ៧២០ម។ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤៩៦ ៩២០ ៥១៣ដុល្លារ កើនឡើង ១០២,០៨% ។
គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៤៨,៤៤៦ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៣៦ ៦៦០ ០៧០ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៥៣,១១៨ ៦៩៤ ,១២១ ដុល្លារ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន១៧០១អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ៩០២ អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៤៩៣អគារ អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន១៦៣ អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១០១អគារ អគារចាប់ពី៤០ជាន់ឡើង មានចំនួន៤២អគារ។







