ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងថ្លែងអំណរគុណដល់អតិថិជន បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង ដឹស្តាផ្លាទីនីម អេកូឌែលតា និងអាំងប៉ាវសំណាងរហូតដល់ ៣% សម្រាប់គម្រោងដទៃទៀតនិងខុនដូ។ ការផ្តល់ជូនពិសេសនេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដំណាច់ខែមករា។

គម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា ជាគម្រោងអភិវឌ្ឍលំនៅឋានប្រណីតបែបធម្មជាតិដ៏ថ្មីសន្លាង របស់ បុរី ប៉េង ហួត ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ត្រូវបានបង្កើតឡើងជាមួយនឹងរចនាបថស្ថាបត្យកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលផ្តល់ជូនជាប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានធម្មជាតិដ៏ធំអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ជាច្រើន ទីធ្លាកម្សាន្តហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ស្តង់ដារអន្តរជាតិខ័ណ្ឌដាច់ដោយឡែកពីផ្លូវសម្រាប់ឡាននិងម៉ូតូ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗដែលនាំមកនូវបទពិសោធន៍ថ្មីនិងភាពសម្បូរបែបនៃការរស់នៅស្របទៅតាមតម្រូវការនៃមនុស្សក្នុងយុគសម័យថ្មី។






