ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp មានបំណងធ្វើការពង្រីកការវិនិយោគម្រោងNaga 3 របស់ខ្លួនឲ្យមានទំហំធំជាងមុន ខណៈគម្រោងNaga 3 ដែលបានប្រកាសពីផែនការនៅខែ មេសា ឆ្នាំ២០១៩ ជាមួយនឹងទុនវិនិយោគ៣,៥ពាន់ដុល្លារ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមគេហទំព័រCalvinAyre។

-->
ការពង្រីកគម្រោងគម្រោងNaga 3 នេះនាំមកនូវរូបភាពថ្មី និងជម្រើសល្បែងជាច្រើនទៀត ដើម្បីទាក់ទាញមនុស្សកាន់តែច្រើន ស្របពេលគម្រោងនេះទទួលបានការគាំទ្រពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលឥឡូវនេះ បានផ្តល់ការយល់ព្រមសម្រាប់ការពង្រីកចាប់ផ្តើម។
ប្រតិបត្តិករសណ្ឋាគារ និងកាស៊ីណូដែលចុះបញ្ជីនៅហុងកុងនេះ បានបើកកិច្ចប្រជុំទូទៅមួយនាពេលថ្មីៗនេះ ដោយអញ្ជើញម្ចាស់ភាគហ៊ុនភាគតិចឱ្យថ្លឹងថ្លែង លើគម្រោងនេះ។ ៩៨ភាគរយ នៃអ្នកដែលបានចូលរួមបាននិយាយថា ណាហ្គាខបគួរតែឈានទៅមុខ។
ម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិរបស់ខ្លួនផងដែរមិនអនុញ្ញាតឲ្យចូលរួមបោះឆ្នោតដោយអះអាងថា ការមិនចូលរួមរបស់លោក គឺសម្រាប់គោលបំណងអភិបាលកិច្ចល្អ។ លោក Chen Lip Keong ម្ចាស់ហ៊ុនធំត្រូវបានគេរាយការណ៍ថានឹងចំណាយពាក់កណ្តាលលើគម្រោងនេះ។
ការពង្រីកនេះត្រូវបានរំពឹងថានឹងមានអាគារ៤២ជាន់ចំនួន៤ ដែលនឹងមានសណ្ឋាគារ កន្លែងស្នាក់នៅ កន្លែងសន្និបាត កន្លែងបរិភោគអាហារ ហាងលក់រាយក ន្លែងកម្សាន្ត និងកន្លែងជាច្រើនទៀត ក៏ដូចជាជាន់កាស៊ីណូធំមួយផងដែរ។ បន្ទប់សណ្ឋាគារដែលមានចំនួនសរុប ៤.៧២០ នឹងត្រូវបន្ថែមដែលជាការឆ្លើយតបទៅនឹងការរំពឹងទុកថា រាជធានីភ្នំពេញនឹងមានកន្លែងសណ្ឋាគារ១០០,០០០ បន្ទប់នៅឆ្នាំ២០២៥។

គម្រោងNaga 3នឹងធំជាងបីដង បើធៀននឹងNaga1 និង Naga2។ ការងារអចិន្ត្រៃយ៍ចំនួន១៨,០០០ នឹងត្រូវបានបន្ថែម ហើយនៅពេលបញ្ចប់ការសាងសង់គម្រោង គម្រោងនេះផ្តល់ការងារប្រហែល៥០,០០០ កន្លែងក្នុងដំណាក់កាលសាងសង់។ ជាមួយនឹងការដាក់បញ្ចូលNaga3បរិវេណNagaWorld នឹងក្លាយជាការវិនិយោគវិស័យឯកជនធំបំផុតនៅកម្ពុជា។
ថ្មីៗនេះកម្ពុជាបានប្រកាសហាមឃាត់ការលេងល្បែង តាមអនឡាញដែលនឹងធ្វើ ឱ្យគម្រោងនេះកាន់តែទាក់ទាញ។ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ នឹងអាចបន្តប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែនឹងត្រូវស្វែងរកអ្វីផ្សេងទៀត ដើម្បីធ្វើនៅពេលអាជ្ញាប័ណ្ណផុតកំណត់៕