ស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងបន្តកើនឡើងស្របពេលដែលការប្រើប្រាស់ដី មានតម្រូវការខ្ពស់

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ក​ណ្តា​លៈ​ ​ស្ថិតនៅ​តំបន់​ជាយក្រុង​ ​ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តំបន់​មួយចំនួន​ក្នុង​ស្រុក​អង្គស្នួល​ ​ដែល​នៅ​ក្បែរផ្លូវ​ជាតិ​លេខ៤​ ​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​ស្រប​ពេល​ដែល​កំណើន​នៃ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ ​ជាហេតុ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៧​ ​មករា​កន្លងមក​ថា​ ​តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ក្នុង​ស្រុក​អង្គស្នួល​ ​គឺ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ជាង​តំបន់​ជាយក្រុង​ផ្សេងទៀត​ ​ព្រោះ​កត្តា​ភូមិសាស្ត្រ​នៅ​តំបន់​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន​។​ ​

​លោកស្រី​បាន​បន្ត​ថា​ ​“​នៅ​តំបន់​ខាងលើ​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទាំង​គម្រោង​អភិវឌ្ឍ​ ​ក៏ដូចជា​ចំនួន​ប្រជាជន​ផង​ដែរ​”​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​គម្រោង​អភិវឌ្ឍ​ភាគច្រើន​ ​សុទ្ធតែ​បាន​សម្លឹង​ឆ្ពោះ​ ​ទៅកាន់​តំបន់​ជាយក្រុង​ដែល​មាន​ចម្ងាយ​ប្រមាណ២០​-​៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ជាពិសេស​វិស័យ​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ ​ដែល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

​ ​នៅពេល​ដែល​តំបន់​ណាមួយ​មាន​សកម្មភាព​អភិវឌ្ឍ​ ​កំណើន​មនុស្ស​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​ ​ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​ស្នាក់នៅ​ច្រើន​ ​ដូច្នេះហើយ​បាន​ជា​អ្នក​អភិវឌ្ឍ​ចាប់អារម្មណ៍​វិនិយោគ​ ​និង​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ច្រើន​។​ ​

​លោកស្រី​តាំង​ ​ហួរ​បាន​បញ្ជាក់​ថា​ ​ស្រប​ពេល​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​តាម​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៤នេះ​ ​នៅ​តំបន់​ខាងក្នុង​ចេញពី​ផ្លូវជាតិ​ក៏​មាន​គម្រោង​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​ផង​ដែរ​។​ ​

​លោក​ ​ឈិន​ ​សោភ័ណ្ឌ​ ​នាយក​ប្រតិបត្តិ​ ​និង​គ្រប់គ្រង​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​អចលនទ្រព្យ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​បែកចាន​ ​ភូមិ​អណ្ដូង​ ​ឃុំ​បែកចាន​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​បាន​ទទួលស្គាល់​នូវ​សន្ទុះ​ ​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ខាងលើ​នេះ​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​សម្រាប់​ទីតាំង​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៤​ ​គឺ​មានការ​វិនិយោគ​ ​និង​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ច្រើនជាង​ការ​ពុះ​ដី​ឡូ​តិ៍​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​មិនថា​ចំពោះតែ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​ឬ​គម្រោង​ដី​ឡូ​តិ៍​ ​គឺ​សុទ្ធតែ​មាន​តម្រូវការ​ ​និង​ទីផ្សារ​ខ្ពស់​ទាំងអស់​ ​ជាក់ស្ដែង​ដូចជា​គម្រោង​ដី​ឡូ​តិ៍​ទី៤​ ​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​នេះ​តែម្ដង​ ​ដែល​ត្រឹម​រយៈពេល​មិនដល់២ខែ​ផង​ ​លក់​បាន​ជិត៤០ភាគរយ​រួចជាស្រេច​ទៅ​ហើយ​”​។​ ​

​គម្រោង​ទី៤នេះ​ ​បាន​បើក​សម្ពោធ​ប្រកាស​លក់​កាលពី​ព្រឹក​ថ្ងៃទី១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ដែល​ជា​គម្រោង​មាន​ភាព​ទាក់ទាញ​ ​និង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សាងសង់​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ ​ជាពិសេស​ផ្តល់​ឱកាស​សម្រាប់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​ ​ដោយសារ​ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ ​បណ្តុំ​លំនៅ​ដ្ឋាន​ ​និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ ​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​ថ្ងៃ​អនាគត​”​។​

​គម្រោង​ដី​ឡូ​តិ៍​ទី៤​ ​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​ ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ២ហិ​ក​តា​ ​ត្រូវ​បាន​ពុះបំបែក​ជាង៨០ឡូ​តិ៍​។​ ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​ដី​ឡូ​តិ៍​ទី៤នេះ​ ​គឺ​ក្រៅពី​ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ​ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ស្ថាប័ន​ ​គ្រឹះស្ថាន​រដ្ឋ​ ​និង​ឯក​ជ​នានា​ ​ដូចជា​សាលារៀន​ ​មន្ទីរពេទ្យ​ ​ភោជនីយដ្ឋាន​ ​ធនាគារ​ ​ជាពិសេស​បណ្តា​រោងចក្រ​ ​សហគ្រាស​ជាច្រើន​ស្ថិតនៅ​ព័ទ្ធជុំវិញ​ ​និង​ជា​តំបន់​អភិវឌ្ឍន៍​អាទិភាព​នៃ​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​នោះ​ ​ថែមទាំង​មានតម្លៃ​ថោក​សមរម្យ​ ​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ទិញ​ដោយ​បង់​រំលស់​ ​ជាពិសេស​ ​មានការ​ផ្តល់​ជូន​នូវ​ប្លង់​រឹង​ស្របច្បាប់​ ​(​ប្លង់​បំបែក​ក្បាលដី​)​ ​ដល់​អតិថិជន​ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​បំផុត​ទៀតផង​។​

​ដោយឡែក​ ​ដើម្បី​ជា​ការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ​នា​ពេល​ខាងមុខនេះ​ ​គ្រប់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កក់​ ​ឬ​ទិញ​ដី​ឡូ​តិ៍​គម្រោង​ទី៤របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​ ​ចាប់ពី​ពេលនេះ​រហូតដល់​ដំណាច់ខែ​មីនា​ ​ឆ្នាំ២០២០​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ចាប់ពី១០០០​-​២០០០ដុល្លារ​ភ្លាម​ៗ​ផង​ដែរ​។​ ​

​បច្ចុប្បន្ន​នេះ​ ​នៅក្នុង​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ឃុំ​ចំនួន១០​ ​និង២០០ភូមិ​ ​និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៨ម៉ឺន​នាក់​។​ ​នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ ​សហគ្រាស​ខ្នាត​ ​មធ្យម​ ​និង​ខ្នាត​ធំ​ ​ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ ​និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ​ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ​ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ ​វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕​ ​
​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការទិញ​-​លក់​ដី​ឡូ​តិ៍​ ​គម្រោង​ទី៤​ ​ខាងលើ​នេះ​អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០១២​ ​៤០៧​ ​៤០៣​ ​/​ ​០៦៩​ ​៤៨០​ ​០០៩​ ​/​ ​០១៦​ ​៩៩២​ ​០០៨​ ​/​ ​០៩៦​ ​៤២២​ ​២២២២​/​ ​០៨៦​ ​៥០០០​ ​៩៦​ ​/​០៧៨​ ​៨៨៨​ ​៥០៥​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here