ស្ថាបត្យកម្មឥណ្ឌាមានរូបរាងជាអគារត្រី ល្បីល្បាញពេញសកលលោក

0

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​មនុស្ស​ក្នុង​លោក​ ​គឺ​មាន​ក្តី​ស្រមៃ​ដោយ​ពុំ​មាន​ដែន​កំណត់​នោះ​ទេ​ ​។​ ​ការស្រមើស្រមៃ​នេះ​ហើយ​ ​បាន​ជំរុញ​ធ្វើ​ឱ្យ​អោយ​គេ​អភិវឌ្ឍន៍​ ​ឬ​ធ្វើ​អ្វី​ៗ​ទៅតាម​ក្តី​ស្រមៃ​របស់​របស់​ពួកគេ​ ​ជាពិសេស​ពួក​ស្ថាបត្យករ​ ​ជាងគំនូរ​ ​និង​ ​អ្ន​ក​រចនា​ម៉ូដ​។​ ​

​សម្រាប់​ពួក​ស្ថាបត្យករ​ ​បាន​ស្រមើស្រមៃ​រចនា​ប្លង់​សាងសង់​អ​គា​រប្លែ​កៗ​ ​និង​ទាក់ទាញ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ​ប្រកបដោយ​ភាព​ក្លាហាន​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​។​ ​អគារ​ដែល​ពួកគេ​សាងសង់​រួចហើយ​ ​ទទួល​បាន​កា​រស្ងប់ស្ងែង​ ​គ្រប់​ស្រទាប់​មនុស្ស​រហូតដល់​ត្រូវ​បាន​គេដាក់​បញ្ចូល​ទៅ​ក្នុង​បិ​ត​ក​ភ័​ណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​។​

​ជាក់ស្តែង​ស្ថាបត្យករ​ឥណ្ឌា​ ​បាន​រចនា​ប្លង់​សាងសង់​អគារ​ជា​រូប​ត្រី​ ​ឬហៅ​ថា​ ​Fish​ ​Building​ ​ធ្វើជា​ការិយាល័យ​ប្រចាំ​តំបន់​ ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ជលផល​ ​ដែល​មាន​ទីតាំងនៅ​ជិត​ទីក្រុង​ហ៊ី​ដរ៉ា​បា​ដប្រ​ទេស​ឥណ្ឌា​។​

​អគារ​នេះ​មាន​កម្ពស់៤ជាន់​ ​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ខែមេសា​ឆ្នាំ២០១២​ ​ហើយ​ត្រូវ​បានឱ្យ​គេ​ឱ្យ​ដឹង​ថា​អគារ​នេះ​ ​ជា​និមិត្ត​បំផុសគំនិត​ដោយ​រូបចម្លាក់​ ​រូបសំណាក​ដ៏​ធំ​របស់​ត្រី​ ​Frank​ ​Gehry​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ១៩៩២​ ​។​

​អគារ​នេះ​គឺជា​ឧទាហរណ៍​នៃ​ស្ថាបត្យកម្ម​ ​ត្រាប់​យក​តាម​ជា​ទម្រង់​ត្រី​ ​ទៅ​ក្នុង​មុខងារ​របស់​វា​។​ ​នេះ​រួមបញ្ចូល​ទាំង​ព្រុយ​ផ្នែក​ខាងឆ្វេង​ ​ត្រូវ​គេ​សាងសង់​ជា​ជណ្តើរ​ឆ្ពោះទៅ​ច្រកចូល​ ​ហើយ​បង្អួច​រាង​ជា​រង្វង់​ពីរ​ដើរតួ​ជា​ភ្នែក​។​

​អគារ​នេះ​ ​ត្រូវ​បាន​តោង​ជា​បន្ទះ​ដែក​អ៊ី​ណុ​ក​ ​ហើយ​ក្រៅពី​ស្នូល​កណ្តាល​ត្រូវ​បាន​គេ​លើក​ចេញផុត​ពី​ដី​ទាំងស្រុង​ ​នៅ​លើ​អាកាសយានិក​ពណ៌ខៀវ​ស្លេក​។​ ​ភ្លើង​ខៀវ​ពណ៌ស្វាយ​បំភ្លឺ​អគារ​ ​នៅពេល​យប់​ផ្តល់​ចំណាប់​អារម្មណ៍​ថា​“​ ​ត្រី​យក្ស​”​កំពុង​ហែល​ឆ្លងកាត់​ ​Hyderabad​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here