នាយករដ្ឋមន្ត្រីជប៉ុនអះអាងថាកូរ៉េខាងត្បូងជាប្រទេសជិតខាងសំខាន់បំផុត

0

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ទីក្រុង​តូក្យូ​កំពុង​ចាប់ផ្តើម​បង្កើត​ភាព​កក់ក្តៅ​ ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ពីរ​នៅ​អាស៊ី​ ​បាន​ប្រយុទ្ធ​គ្នា​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ​ដែល​នាំ​ឱ្យ​មានការ​ធ្វើ​ពហិការ​ទំនិញ​ជប៉ុន​យ៉ាងច្រើន​ ​ពីសំណាក់​អ្នកប្រើ​ប្រាស់​របស់​កូរ៉េ​។​

​លោកនាយក​រដ្ឋមន្រ្តី​ ​លោ​ក​ស៊ីន​ហ្សូ​ ​អាបេ​ ​បាន​ថ្លែង​ទៅកាន់​សុន្ទរកថា​មួយ​កាលពី​ថ្ងៃច័ន្ទ​ថា​ ​“​ក្រោម​បរិយាកាស​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​អាស៊ី​ឦសាន​ ​ការទូត​ជាមួយ​ប្រទេសជិតខាង​គឺ​មាន​សារៈសំខាន់​ណាស់​”​។​

​លោក​បាន​បន្ថែម​ថា​ ​“​កូរ៉េ​ខាងត្បូង​ ​គឺជា​ប្រទេសជិតខាង​សំខាន់​បំផុត​ ​ដែល​ជប៉ុន​ចែករំលែក​តម្លៃ​ជា​មូលដ្ឋាន​ ​និង​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​”​។​

​មន្ត្រី​ជាន់ខ្ពស់​ពាណិជ្ជកម្ម​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រជុំ​គ្នា​ ​នៅ​ទីក្រុង​តូក្យូ​កាលពី​ខែធ្នូ​ ​ដើម្បី​លុបបំបាត់​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ​ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុង​តូក្យូ​រឹតត្បិត​ការនាំចេញ​សម្ភារៈ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​ ​ហើយ​កូរ៉េ​ធ្វើ​ពហិការ​អ្វី​ៗ​ទាំងអស់​ដែល​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​។​

​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ ​គឺជា​កិច្ចពិភាក្សា​លើកដំបូង​ ​បន្ទាប់ពី​ក្រុង​តូក្យូ​បាន​ដក​កូរ៉េ​ខាងត្បូង​ចេញពី​ ​“​បញ្ជី​ស​”​ ​នៃ​ដៃគូ​ពាណិជ្ជកម្ម​អនុគ្រោះ​ ​និង​បាន​ដាក់កម្រិត​ការនាំចេញ​សម្ភារៈ​សំ​ខាន់​ៗ​ ​ដែល​ចាំបាច់​សម្រាប់​ឧស្សាហកម្ម​ពាក់កណ្តាល​ ​និង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេក្រង់​។​ ​នេះ​ក៏​ជា​លើក​ទី​ ​១​ ​ដែល​មន្រ្តី​គយ​បាន​ជួបគ្នា​ក្នុងរយៈពេល​ជាង៣ឆ្នាំ​។​

​ទីក្រុង​សេអ៊ូល​អះអាង​ថា​ ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន​មិនមែន​ ​ដោយសារតែ​ការភ័យខ្លាច​ថា​ ​បច្ចេកវិទ្យា​នឹង​ចូលក្នុង​កណ្តាប់​ដៃ​របស់​ប្រទេស​ ​ដែល​បង្កើត​អាវុធ​ប្រល័យលោក​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការសងសឹក​ ​នៃ​សេចក្តី​បង្គាប់​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំមុន​ ​ចំពោះ​សាជីវកម្ម​ជប៉ុន​ ​ក្នុង​ការ​ទូទាត់​សំណង​ ​សម្រាប់​ការចូលរួម​របស់​ពួកគេ​ក្នុង​ពលកម្ម​ទាសករ​លើ​ជនជាតិ​កូរ៉េ​ ​អំឡុង​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ឆ្នាំ១៩១០​ ​ដល់​ ​១៩៤៥​ ​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ ​សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ ​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ ​និង​ចុងក្រោយ​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បានឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​ ​នៅក្នុង​ឆ្នាំ២០២០​ ​ខណៈ​ដែល​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។​ ​IMF​ ​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ ​ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ដែល​ធ្លាក់ចុះ​ពី​កំនើ​នពី០,៩ភាគរយ​ ​មក​នៅ​ត្រឹម០,៨​ ​ភាគរយ​។​

​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ជប៉ុន​ ​បាន​ធ្លាក់ចុះ១,៦ភាគរយ​ ​ពី​ត្រីមាស​មុន​ ​ដោយសារតែ​ភាព​តានតឹង​ ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​។​ ​សេដ្ឋកិច្ច​ជប៉ុន​ ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ ​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ ​ធ្វើ​ពហិការ​ទំនិញ​ ​និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ ​និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ ​បាន​ឈាន​ដល់កម្រិត​ទាប​ ​ជា​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំមុន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here