ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ចម្រុះរួមមានលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម D. I Riviera ដែលស្ថិតនៅលើទីក្រុងកោះពេជ្របានជាប់គាំង អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលធ្វើឲ្យវាក្លាយជានិមិត្តរូបមិនល្អ សំរាប់ទីក្រុងនេះ។

ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ចម្រុះរួមមានលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម D. I Riviera ដែលស្ថិតនៅលើទីក្រុងកោះពេជ្របានជាប់គាំង អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលធ្វើឲ្យវាក្លាយជានិមិត្តរូបមិនល្អ សំរាប់ទីក្រុងនេះ។

តើអ្វីជាមូលហេតុនៅពីក្រោយការជាប់គាំងគំរោងវិនិយោគ ដែលបានប្រកាសជាលើកដំបូងជាមួយទុន៧០០លានដុល្លារនេះ?។
យោងតាមប្រភពអ្នកវិនិយោគ ដែលធ្វើការជិតស្និទ្ឋជាមួយអ្នកវិនិយោគគម្រោងនេះបានបង្ហើបឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងនេះពិតជាបានជាប់គាំង ដោយសារដើមឡើយ ម្ចាស់គំរោងនេះបានសាងសង់ខុនដូ ដែលមានទំហំធំៗនៃយូនីតនិមួយៗ ដែលធ្វើឲ្យតម្លៃយូនីតខុនដូក្នុងគំរោងនេះពិបាកលក់ ឬពិបាកស្វែងរកអ្នកទិញ។ ដោយសារបញ្ហានេះ បានធ្វើឲ្យអ្នកវិនិយោគបានធ្វើការកែលំអរគំរោងនេះ(Renovated) ជាថ្មី ដោយកែជាបន្ទប់តូចៗវិញ ដើម្បីងាយស្រួលលក់។
ប្រភពដដែលបានបន្តថា “ការកែចុះកែឡើងនៃអាគារមួយ មិនមែនជារឿងសាមញ្ញនោះទេ នៅពេលរចនាសម្ព័ន្ឋអាគារនោះ ត្រូវបានសាងសង់ជិតរួចទៅហើយនោះ”។ លោកបន្តថា “ជាមួយនឹងបញ្ហាទាក់ទងនឹងបច្ចេកទេសនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនGREEN LAND Group ក៏មានជម្លោះផ្ទៃក្នុងនឹងគ្នាផងដែរ ដែលបញ្ហានេះបានបន្តជាប់ទាក់ទងដល់ធនាគារកាណាឌីយ៉ា ដែលជាអ្នកផ្តល់់ឥណទានដល់គំរោងនេះផងដែរ”។
អ្នកវិនិយោគរូបនោះបានបន្តថា លោកគិតថាបញ្ហានេះមិនងាយដោះស្រាយបាននោះទេ ហើយដំណោះស្រាយជានាពេលអនាគត មានតែធនាគារកាណាឌីយ៉ាទិញយកអាគារនេះវិញ ទើបគំរោងនេះអាចដើរទៅមុខបាន។
គំរោងD. I RIVIERAជាគំរោងមួយ ដែលមានការរចនាយ៉ាងពិសេស ដោយគំរោងនេះមានអាគារចំនួន៥ ក្នុងនោះអាគារមុខចំនួន២មានកំពស់២៨ជាន់ និងអាគារចំនួន៣ទៀតមានកំពស់៣៨ជាន់ ដោយមានការរចនាអាងងូតទឹកនៅខាងលើដំបូលប្រវែងជាង២០០ម៉ែត្រ ប៉ុន្តែជាក់ស្តែងរហូតមកទល់ពេលនេះ ការសាងសង់អាគារកំពស់៣៨ជាន់បានធ្វើឡើងតែ២អាគារប៉ុណ្ណោះ នៅសល់អាគារ១ទៀតមិនទាន់សាងសង់នៅឡើយទេ។
គម្រោងដ៏ធំនេះក៏មានផ្សារទំនើបនៅចំកណ្តាល ហើយផ្សារទំនើបនេះក៏មានភាពជាប់គាំងផងដែររហូតមកទល់ពេលនេះ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ថា លោកមិនមានព៌តមានលំអិតទាក់ទងនឹងគំរោងនេះនៅឡើយទេ។
