ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យដឹងពីគម្រោងសាងសង់សំណង់ អគារទីស្ដីការក្រសួងថ្មី ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅត្រឹមព្រឹកថ្ងៃទី២៨មករា ឆ្នាំ២០២០ខាងមុខនេះ ការដ្ឋានសាងសង់សំណង់អគារទីស្ដី ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នឹងចាប់ផ្តើមដំណើរការ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតក្លោងទ្វារ ហ្គ្រេនភ្នំពេញ ហ្គោលក្លឹប)។
ការសម្រេចសាងសង់សំណង់អគារទីស្ដីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ ដោយសារបង្កភាពងាយស្រួល ក្នុងការរៀបចំអង្គពិធីនៃកិច្ចប្រជុំធំៗដែលអាចមានវិសាលភាព សម្រាប់មន្ត្រីក្រសួងបានច្រើននាក់ និងមានទីធ្លាសម្រាប់ចំណតយានយន្តបានច្រើនជាងអគារទីស្ដីការក្រសួងចាស់នាពេលបច្ចុប្បន្ន៕