ស្ថាបត្យករប៉ូឡូញបានបង្កើតគំនិតស្រមើលស្រមៃក្នុងការរចនាមជ្ឈមណ្ឌលផ្សារទំនើបដ៏ទាក់ទាញមួយ

0

ដោយវុត្ថា

ភ្នំពេញ៖
អគារ Krzywy Domek គឺជាអាគារដែលល្បីល្បាញជាងគេនៅក្នុងតំបន់ Sopot នៃប្រទេសប៉ូឡូញដែលមានរូបរាង្គដ៏ចម្លែកក្រោមស្នាដៃវិចិត្រករដ៏ល្បីល្បាញបានទាក់ទាញខ្លាំងបំផុងនៅក្នុងពិភពលោក។ អគារនេះត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០០៤ ជាផ្នែកមួយនៃមជ្ឈមណ្ឌលផ្សារទំនើបមួយនៅក្នុងតំបន់ Sopot។

អគារនេះ មានរូបរាងមិនធម្មតា ដែលបានបំផុសគំនិតដោយអ្នកគំនូររឿងព្រេងនិទានលោក Jan Marcin Szancer និងលោក Per Dahlberg និង លោក Antoni Gaudi នៅទីក្រុងបាសេឡូណា។ នៅខាងក្នុងនៃអគារ Krzywy Domek អ្នកនឹងឃើញហាងកាហ្វេមួយហើយអាចផឹកកាហ្វេមួយពែងដោយគយគន់ជាមួយនឹងស្ថាបត្យកម្មទំនើបដ៏អស្ចារ្យនេះ។

ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនបានមកកាន់នៃអគារនេះ ដើម្បីធ្វើអាជីវកម្ម ញាំម្ហូបអាហារ ឬដើរទិញឥវ៉ាន់។ កន្លែងនេះផងដែរ គឺជាការិយាល័យរបស់ក្រុមហ៊ុនដែលតំណាងឱ្យឧស្សាហកម្មផ្សេងៗ មានដូចជាហាងកែសម្ផស្ស ការិយាល័យវេជ្ជបណ្ឌិត ហាងនិងរបស់ផ្សេងទៀតជាច្រើន។

នៅពេលល្ងាច អគារ Krzywy Domekនេះ មានភាពរស់រវើកជាមួយនឹងជីវិតផងដែរ។ ក្លឹប និងហាងស្រាបានផ្តល់ជូននូវកម្មវិធីជាច្រើននៃព្រឹត្តិការណ៍នានាហើយគុណភាពខ្ពស់ និងការផ្តល់ជូនម្ហូបចម្រុះនឹងបំពេញនូវរាល់រសជាតិ – ទាំងបែបទំនើប និងបែបប្រពៃណី។

អគារនេះមានទំហំ ៤,០០០ ម៉ែត្រការ៉េដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលផ្សារទំនើប Rezydent និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកាន់ទីនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here