ដោយ ប៊ី
ភ្នំពេញៈ គម្រោងផ្សារទំនើបសរុបចំនួន២០ គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២០ ដែលមានទំហំប្រមាណ២៦១,៧៤៦ម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនCBRE Cambodia។

របាយការណ៍បានឱ្យដឹងថា ភាគច្រើននៃការផ្គត់ផ្គង់នាពេលខាងមុខ ត្រូវបានចែកជាប្រភេទផ្សារទំនើបដែលមាន៤គម្រោង គ្រោងនឹងចែកចាយទំហំជាង១១៧,០០០ ម៉ែត្រការ៉េនៅឆ្នាំក្រោយ។ ផ្សារសហគមន៍ និងកន្លែងលក់រាយ គ្រោងនឹងចែកចាយទំហំ ១៤៤,៧៤៦ ម៉ែតការ៉េ តាមរយៈសហគមន៍ផ្សារចំនួន១១ និងគំរោងលក់រាយចំនួន៥។
ដោយឡែក គម្រោងចំនួន៣រួមមានផ្សារទំនើប Chip Mong Noro Mall បានបញ្ចប់ក្នុងរយៈពេលត្រីមាសទី៤ ឆ្នាំ២០១៩ ដោយជំរុញទីផ្សារលក់រាយ (សំដៅទៅការជួលតូបនៅក្នុងផ្សារទំនើប) សរុបដល់៣១៤,១៨៧ ម៉ែតការ៉េ កើនឡើង៩,៩% បើធៀបនឹងត្រីមាសមុន។ ផ្នែកផ្សារសហគមន៍Community Mallបានបញ្ចប់ចំនួន២ ហើយពង្រីកបាន ៣៧,៧% ស្របពេលដែលផ្សារលក់រាយបានកើនឡើង១៤៩%។
ក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៩ ការជួលការជួលបានកើនឡើង សម្រាប់ហាងលក់ទំនិញឈានមុខគេមានការកើនឡើង៦ភាគរយ និងហាងលក់រាយមានការកើនឡើង៥ ភាគរយ។ កំណើននៃការជួលនៅក្នុងផ្នែកទាំងនេះ ត្រូវបានគាំទ្រដោយការស្រូបយកចន្លោះធំៗ និងការដំឡើងថ្លៃពីម្ចាស់ដី។

ទន្ទឹមនឹងនេះ បរិមាណនៃការអភិវឌ្ឍសហគមន៍ផ្សារ បានព្យាករណ៍រួមជាមួយនឹងកង្វះសក្តានុពល នៃភាពចម្រុះគ្នាក្នុងចំណោមអ្នកជួល ដែលអាចរកបានបានបន្តដាក់សម្ពាធធ្លាក់ចុះលើថ្លៃជួល ក្នុងផ្នែកដែលអត្រាត្រូវបានកាត់បន្ថយ៣ភាគរយ ក្នុងរយៈពេលនេះ។ ការជួលនៅតាមផ្លូវធំមានស្ថេរភាពក្នុងរយៈពេលនៅក្នុងរយៈពេលនេះ។
អត្រាកន្លែងទំនេរនៃទីផ្សារលក់រាយ បានកើនឡើងបន្តិចនៅចុងឆ្នាំ២០១៩ ដែលកើនឡើង ០,៩% បើប្រៀបធៀបទៅនឹងត្រីមាសនេះដល់១០,៦%៕






