ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្រាប់ទីផ្សារអចលនទ្រព្យ នៅពេលមានការកើនឡើងនូវតម្រូវការ ឬអំណាចបញ្ជាទិញ មិនមែនកើតមានជានិរន្តនោះទេ មានន័យថា វាអាចនឹងរាំងស្ទះនៅក្នុងដំណាក់កាលណាមួយនៅពេលដែលឡើងដល់ចំណុចឆ្អែត។

ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្រាប់ទីផ្សារអចលនទ្រព្យ នៅពេលមានការកើនឡើងនូវតម្រូវការ ឬអំណាចបញ្ជាទិញ មិនមែនកើតមានជានិរន្តនោះទេ មានន័យថា វាអាចនឹងរាំងស្ទះនៅក្នុងដំណាក់កាលណាមួយនៅពេលដែលឡើងដល់ចំណុចឆ្អែត។

ដូច្នេះ ប្រសិនបើទីផ្សារអចលនទ្រព្យទាំងមូល ត្រូវជួបឱនភាព តើអ្នកដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាល វិនិយោគមិនទាន់លក់ចេញ គួរធ្វើដូចម្ដេចដើម្បីកាត់បន្ថយការខាតបង់បង់?។
ជាការចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យក្រោមប្រធានបទខាងលើនេះ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានសរសេរនៅលើគណនីផ្ទាល់ខ្លួននៃបណ្តាញទំនាក់ទំនងសង្គមថា ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ ដំណោះស្រាយនៅតែមាន ប៉ុន្តែទាមទារឱ្យមានការអត់ធ្មត់ និងចេះសង្កេតពីស្ថានការណ៍។
នៅក្នុងសំណេរដដែល លោក ង៉ែត ជូ បានលើកឡើងថា ប្រសិនលោកអ្នកបានជួបនឹងស្ថានការណ៍បែបអវិជ្ជមានក្នុងវិស័យនេះគម្បី ដោះស្រាយដោយវិធីសាស្ត្រចំនួន៣រួមមាន
ទី១– កុំបង្ខំលក់ចេញ ៖ ភាពភ័យស្លន់ស្លោ ហើយបង្ខំលក់អចលនទ្រព្យ ឬហ៊ុនដែលអ្នកកាន់កាប់ធ្វើឱ្យអ្នកខាតបង់ខ្លាំង។ ដូច្នេះត្រូវមានចិត្តអំណត់ និងរស់នៅដោយសាមញ្ញ (ចំណាយតិច) បំផុតតាមដែលអាចធ្វើបាន។
ទី២– កុំតាមដានព័ត៌មានទីផ្សារស្អិតពេក ៖ ការទទួលបានព័ត៌មានអវិជ្ជមានជាប់ជាប្រចាំក្នុងកំឡុងពេលទីផ្សារមានវិបត្តិ អាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងហាមចិត្តមិនបាន ឈានដល់ដំណាក់កាលលក់ឡៃឡុង។ ទី៣ កុំគិតខ្លី ៖ មនុស្សដែលគិតវែងឆ្ងាយរមែងត្រៀមខ្លួនជានិច្ចសម្រាប់ទប់ទល់ទៅនឹងកាលៈទេសៈដែលមានវិបត្តិ។
លោកង៉ែត ជូបានបញ្ជាក់ថា “នៅក្នុងការចូលប្រឡូក នៅក្នុងវិស័យជំនួញគេជឿថា ការកើតមានវិបត្តិអ្វីមួយ វាគ្រាន់តែជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ហើយវិបត្តិទាំងនេះវានឹងរលត់បាត់ទៅវិញ ហើយជំនួសមកដោយស្ថានភាពល្អ ដែលនាំមកនូវឱកាសល្អអនុគ្រោះដល់ការធ្វើជំនួញដដែល”៕
