គម្រោងអភិវឌ្ឍដីឡូតិ៍ និងលំនៅដ្ឋានទំនើបរបស់ក្រុមហ៊ុនធី អេស ស៊ី ហ្គោលដេនលែន ប្រកាសលក់ជាផ្លូវការ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅដ្ឋានបែបទំនើបលើកដំបូងគេនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របស់ក្រុមហ៊ុន ធី អេស ស៊ី ហ្គោលដេន លែន ដែលសហការរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនកូរ៉េ បានចាប់ផ្តើមដំណើរការ និងប្រកាសបើកសម្ពោធលក់ជាផ្លូវការហើយ។

ក្រុមហ៊ុនអចលនទ្រព្យ ធី អេស ស៊ី ហ្គោលដេន លែន បានបង្កើតគម្រោងវិនិយោគ និងធ្វើការអភិវឌ្ឍលំនៅដ្ឋាន បែបទំនើបលើកដំបូកគេបង្អស់ ស្ថិតនៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានព្រំប្រទល់ជាប់នឹង ខណ្ឌជ្រោយចង្វារ ប៉ែកខាងកើតរាជធានីភ្នំពេញ បានប្រកាសចាប់ផ្តើមដំណើរការ និងបើកលក់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Le Royal Raffle Phnom Penh ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ និងភ្នាក់ងារលក់ឯកជនជាច្រើនរយនាក់។

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធ ការលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅដ្ឋានបែបទំនើបខាងលើនេះ លោក ឆាក់ សុជាតិ ម្ចាស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ធី អេស ស៊ី ហ្គោលដេន លែន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះ គឺជាកិច្ចសហការរវាងក្រុមហ៊ុនធី អេស ស៊ី ហ្គោលដេន លែន ជាមួយនឹងវិនិយោគិនជនជាតិកូរ៉េដែលជាម្ចាសើរោងចក្រតម្លើងរថយន្តដ៏ធំមួយ។

លោកបន្តថា គម្រោងអភិវឌ្ឍន៍មួយនេះ នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំសរុប២៦ហិកតា ដោយត្រូវបែកចេកចេញ ជាដំណាក់កាលកាល ក្នុងការអភិវឌ្ឍលំនៅដ្ឋានបែបទំនើបចំនួន២០០ល្វែង ដែលមានប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងប្រភេទវីឡាទោល ដែលមានទីធ្លាធំទូលាយ ប្រកបដោយផាសុកភាពខ្ពស់ជាមួយនឹងខ្យល់ដ៏ត្រជាក់បក់មកពីដងទន្លេ

នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំ និងលើកដំបូងគេ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមួយនេះ ក្រៅពីមានលំនៅដ្ឋានបែបទំនើប និងប្រណីតភាព ក្រុមហ៊ុនក៏មានគម្រោងបង្កើតជាផ្សារទំនើបក្នុងសហគមន៍ ភោជនីយដ្ឋាន សួនច្បារសាធារណៈសម្រាប់កម្សាន្ត រួមជាមួយនឹងអាងហែលទឹកផងដែរ ដែលសុទ្ធតែជារសនិយមថ្មីនៅក្នុងតំបន់មួយនេះ។

លោកឆាក់ សុជាតិ បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រោមកិច្ចសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក និងវិនិយោគិនជនជាតិកូរ៉េមួយនេះ ក៏មានការពុះចំណែកជាប្រភេទដីឡូតិ៍ផងដែរ ដើម្បីផ្តល់លទ្ធភាពសម្រាប់អតិថិជនដែលមិនមានថវិកាគ្រប់គ្រាន់ ប៉ុន្តែប្រាថ្នាចង់បានដីជាកម្មសិទ្ធិទុកសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅ

លោកបន្តថា សម្រាប់គម្រោដីឡូតិ៍ ក្រុមហ៊ុនបានបែងចែកជា៣ប្រភេទ ដែលមានទំហំខុសគ្នា រួមមានទំហំ៥x២០ ម៉ែត្រ។ទំហំ១០x២០ម៉ែត្រ និងទំហំ២០x៣០ម៉ែត្រ ជាមួយនឹងការផ្តល់ជូននូវតម្លៃសមរម្យ ដែលសុទ្ធតែមានឱកាសចំណេញខ្ពស់សម្រាប់អ្នកដែលមានបំណង់ទិញទុកចង់វិនិយោគបន្តទាំងអស់

ជាការអបអរសាទរ នៅក្នុងឱកាសបើសម្ពោធដំណើរការ និងការប្រកាសលក់គម្រោងជាផ្លូវការ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ធី អេស ស៊ី ហ្គោលដេន លែន ដែលមានទីតាំងដូចបានបង្ហាញជូននៅខាងលើនេះ សម្រាប់អតិថិជនដែលទិញដីឡូតិ៍ចំនួន១ឡូតិ៍ នឹងទទួលបានការបញ្ចុះតម្លៃចំនួន២៥០០ដុល្លារ ដោយឡែកសម្រាប់អតិថិជន ដែលទិញចំនួន២ឡូតិ៍ នឹងទទួលបានការបញ្ចុះតម្លៃចំនួន៥០០០ដុល្លារ រួមជាមួយនឹងកាដូពិសេសនូវទូរស័ព្ទ iphone 11 Pro max ចំនួនមួយគ្រឿងភ្លាមៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here