ដោយវុត្ថា
សៀងហៃៈ ទីក្រុងសៀងហៃ ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសចិន បានស្រូបយកលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)រហូតដល់៥០,៣ពាន់លានដុល្ការអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានបើកឪកាសវិនិយោគជាច្រើន ដល់វិនិយោគិនបរទេស។
យោងតាមការិយាល័យស្ថិតិក្រុងសៀងហៃ ដែលបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹងថា គម្រោងវិនិយោគផ្ទាល់ពីបរទេស សរុបចំនួន៦.៨០០ ត្រូវបានចុះបញ្ជីនៅក្នុងមជ្ឈមណ្ឌលធុរកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីឆ្នាំមុន ដែលជាការកើនឡើងប្រចាំឆ្នាំ២១,៥ភាគរយ ក្នុងនោះការវិនិយោគតាមកិច្ចសន្យា មានចំនួនសរុប៥០,៣ ពាន់លានដុល្លារអាមេរិក កើនឡើង៧,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
-->
ការិយាល័យដដែលបានបន្តថា ទន្ទឹមនឹងនេះ ការប្រើប្រាស់ជាក់ស្តែងនៃការវិនិយោគបរទេស មានចំនួនសរុប១៩ពាន់លានដុល្លារអាមេរិក កើនឡើង១០,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោង៥.៥៣៨ ត្រូវបានគ្រប់គ្រងដោយបរទេសទាំងស្រុង ដោយមានកិច្ចសន្យា វិនិយោគលើទឹកប្រាក់់សរុបចំនួន៤១,៦ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង៨២ភាគរយនៃចំនួនសរុប។
គម្រោងសរុបចំនួន៦.៦០៤ ស្ថិតនៅក្នុងឧស្សាហកម្ម សេវាកម្មដែលឃើញថា ការវិនិយោគតាមកិច្ចសន្យា បានកើនឡើង២១,៧ ភាគរយដល់៤៧,៩ពាន់លានដុល្លារអាមេរិកនិងការវិនិយោគ ជាក់ស្តែងកើនឡើង១១,៦ ភាគរយដល់១៧,៣ ពាន់លានដុល្លារអាមេរិក។
លោកTang Huihao អនុប្រធានការិយាល័យស្ថិតិទីក្រុងសៀងហៃបាននិយាយថា ឆ្នាំ២០១៩ ទីក្រុងសៀងហៃ មានការិយាល័យកណ្តាល ក្នុងតំបន់នៃសាជីវកម្មពហុជាតិសរុបចំនួន៧២០ ក្នុងនោះ៥០ត្រូវបានបន្ថែមកាលពីឆ្នាំមុន៕
