ដោយវុត្ថា
ភ្នំពេញៈ នៅប្រទេសកម្ពុជាវិស័យហេដ្ឋារចនាសម្ព័ន្ឋ បានដើរតួនាទីដ៏សំខាន់មួយក្នុងការជំរុញការរីកចម្រើនវិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យផងដែរ ពិសេសបានធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងគំហុក។

ដោយវុត្ថា
ភ្នំពេញៈ នៅប្រទេសកម្ពុជាវិស័យហេដ្ឋារចនាសម្ព័ន្ឋ បានដើរតួនាទីដ៏សំខាន់មួយក្នុងការជំរុញការរីកចម្រើនវិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យផងដែរ ពិសេសបានធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងគំហុក។

អ្នកជំនាញអចលនទ្រព្យបានទទួលស្គាល់នូវកត្តាដ៏សំខាន់នេះ ដោយពួកគេអះអាងស្រដៀងគ្នានឹងការលើកឡើងខាងលើ។
លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងនៅថ្ងៃទី ៦ ខែកុម្ភៈ នេះ ថា សកម្មភាពនៃការទិញលក់ដីធ្លី នៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញ នៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ ។
លោកស្រីបន្តថា “យើងឃើញសកម្មភាព នៃការទិញលក់ដីនៅតែមានសកម្មភាពល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀតជាពិសេស ផ្លូវជាតិលេខ ៦ A ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។
ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមបណ្តោយផ្លូវជាតិគឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។
លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន នឹងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះបាន ជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។
លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា នៅកម្ពុជានៅពេលរដ្ឋាភិបាលប្រកាសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណា តំបន់នោះដីបានឡើងថ្លៃ ដោយសារសកម្មភាពនៃការអភិវឌ្ឈនឹងសាយភាយទៅកាន់តំបន់នោះ។
លោកបន្តថា “នេះជានិន្នាការកើតមានជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៍នានា ព្រោះពេលណារដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងមានសកម្មភាពសេដ្ឋកិច្ចកើតនៅតំបន់នោះជាស្វ័យប្រវត្តិ”។
ទាក់ទងនឹងវិស័យអចលនទ្រព្យ លោកសុខនីមបានបញ្ជាក់ថា “ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ”។
លោកច្រឹក សុខនីមថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិយោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ហេតុនេះ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕