ដោយ ហ្សូលី
អៀរឡង់ៈ តម្លៃផ្ទះនៅអៀរឡង់បានកើនឡើង០,៩ ភាគរយកាលពីឆ្នាំមុន ដែលបានធ្លាក់ចុះ៥,៤ភាគរយ បើប្រៀបធៀបនឹងតួលេខកំណើនប្រចាំឆ្នាំ៦,៣ភាគរយ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិកណ្តាលរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ទី១៣ កុម្ភៈ ឆ្នាំ ២០២០ ថ្មីៗនេះ។

ការិយាល័យស្ថិតិកណ្តាលបានឱ្យដឹងថា នៅក្រុង Dublin តម្លៃលំនៅដ្ឋានបានធ្លាក់ចុះ០,៩ ភាគរយ ក្នុងឆ្នាំ ២០១៩ ដោយបន្ថែមថា តម្លៃផ្ទះនៅក្នុងទីក្រុងបានធ្លាក់ចុះដល់ទៅ០,៦ភាគរយ ខណៈតម្លៃផ្ទះល្វែងបានធ្លាក់ចុះ១,៨ ភាគរយក្នុងឆ្នាំនេះ។
តម្លៃផ្ទះនៅអៀរឡង់កាលពីមុនបានកើនឡើង ចាប់តាំងពីទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ធ្លាក់ដល់ចំណុចទាបបំផុតនៅដើមឆ្នាំ២០១៣ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិ។

តួលេខរបស់ការិយាល័យស្ថិតិកណ្តាលបានបង្ហាញឱ្យឃើញទៀតថា តម្លៃអចលនទ្រព្យនៅអៀរឡង់បានកើនឡើង៨៤,២ ភាគរយ ដែលកើនឡើងបន្ទាប់ពីការធ្លាក់ចុះខ្លាំងរបស់ខ្លួនកាលពីខែមីនាឆ្នាំ២០១៣ ខណៈពេលដែលតម្លៃផ្ទះនៅក្រុង Dublin បានកើនឡើងជិត ៩៣ ភាគរយ ពីកម្រិតទាបកាលពីខែកុម្ភៈឆ្នាំ ២០១២ ។
ទោះយ៉ាងណាតម្លៃផ្ទះ នៅប្រទេសនេះមានអត្រាក្បែ១៨ភាគរយ ដែលទាបជាងឆ្នាំ២០០៧ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសនេះ ខណៈដែលតម្លៃផ្ទះនៅទីក្រុង Dublin នៅតែទាបជាង២២,១ភាគរយ ទាបជាងកម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈឆ្នាំ ២០០៧៕






