សហរដ្ឋអាមេរិកគ្រោងសាងសង់អគាររាងអក្សរ U ខ្ពស់បំផុតនៅលើពិភពលោក

0

ដោយវុត្ថា

អាមេរិក៖ អគារ The Big Ben ត្រូវបានគេស្នើសាងសង់ជាអគារខ្ពស់កប់ពពក មួយនៅក្នុងទីក្រុង New York City ។ អគារដែលមានរូបរាងចំលែកនេះ ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាត្យកម្ម និងសំណង់ Oiio Studio ហើយត្រូវបានចាត់ទុកថា ជាអគារខ្ពស់លំដាប់ពិភពលោក ។

អគារនេះមានកម្ពស់ ប្រមាណ ២០០០ ហ្វីត ស្មើ និង៦១០ ម៉ែត្រ វានឹងក្លាយជាអគារដែលខ្ពស់ជាងអគារ One World Trade Center ។ អគារនេះ ត្រូវបានរចនាប្លង់បញ្ចប់ និងបានស្នើសុំសាងសង់នៅក្នុងឆ្នាំ ២០១៧ ស្ថិតនៅក្នុងតំបន់ Billionaire’s Row នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។

តែយ៉ាងណាក៏ដោយ ការស្នើសុំឱ្យមានការសាងសង់នេះ ក៏មានការប្រឆាំងពីសហគមន៍មួយចំនួនផងដែរ ដោយពួកគេយល់ថា វានឹងធ្វើឱ្យប៉ះពាល់បរិស្ថានសហគមន៍ ។ អគារនេះ ជាប្រភេទអគារលំនៅឋាន ពាណិជ្ជកម្ម និងជួល ដែលមានរូបរាង្គជាអក្សរ U ដែលមានការទាក់ទាញយ៉ាងខ្លំាង ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការស្វែងរកវិនិយោគិនក្នុងការធ្វើការវិនិយោគ។

អគារនេះ បើត្រូវបានគេសាងសង់បញ្ចប់ នឹងក្លាយជាអគារខ្ពស់កប់ពពកមួយដូចទៅនឹងអគារ Burj Khalifa ដែលជាអគារប្លែកនៅក្នុងទីក្រុងឌូបៃដែលបច្ចុប្បន្ន និងជាអាគារខ្ពស់ជាងគេនិងវែងជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់ ២.៧២២ ហ្វីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here