ដោយ ហ្សូលី
ប្រទេសថៃៈ បើតាមការប៉ាន់ស្មាន មានខុនដូទំនេរជាច្រើននៅក្នុង និងជុំវិញរដ្ឋធានីរបស់ប្រទេសថៃ ដោយសារតែការធ្លាក់ចុះនៃតម្រូវការរបស់អតិថិជនប្រទេសចិន ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ។

ដោយ ហ្សូលី
ប្រទេសថៃៈ បើតាមការប៉ាន់ស្មាន មានខុនដូទំនេរជាច្រើននៅក្នុង និងជុំវិញរដ្ឋធានីរបស់ប្រទេសថៃ ដោយសារតែការធ្លាក់ចុះនៃតម្រូវការរបស់អតិថិជនប្រទេសចិន ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ។

តាមការព្យាករណ៍បានបង្ហាញថា ប្រសិនបើខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងបាងកក ជាពិសេសនៅផ្នែកខុនដូអាចជាប់គាំងដល់រហូតដល់ទៅ១០០,០០០យូណីតឯណោះ។ជាពិសេស ដោយសារតែតម្រូវការអតិថិជនបរទេសភាគច្រើនគឺជាជនជាតិចិន ដែលកំពុងត្រូវបានរារាំងដោយការទប់ស្កាត់ ការធ្វើដំណើរមកវិញ ព្រោះហានិភ័យសេដ្ឋកិច្ចនៅប្រទេសកំណើតរបស់ខ្លួន។
យោងតាមការប៉ាន់ស្មាន ពីទីភ្នាក់ងារពិគ្រោះយោបល់ក្នុងស្រុក សម្រាប់កិច្ចការអចលនៈទ្រព្យបានឱ្យដឹងថា អ្នកទិញបរទេសមានចំនួនស្មើនឹង១ភាគ៥ នៃការទិញអចលនទ្រព្យនៅទីក្រុងបាងកកកាលពី២ឆ្នាំមុន។
បន្ថែមពីលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ចដែលធ្លាប់តែមានភាពទូលំទូលាយរបស់ថៃបានទទួលរងសម្ពាធរួចទៅហើយ នៅក្នុងឆ្នាំ២០១៩ ដោយសារការពង្រឹងប្រាក់បាត និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅតែកំពុងបន្តកើតមានក្នុងឆ្នាំ ២០២០ដដែល។
បើតាមរដ្ឋាភិបាលបានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករថា អាចនឹងកើនឡើងត្រឹមតែ១,៥ ភាគរយនៅឆ្នាំ២០២០ ដែលជាកម្រិតទាបរយៈពេល៦ឆ្នាំ។
អាជ្ញាធរមូលដ្ឋានកំពុងដាក់ចេញនូវវិធានការណ៍នានា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យរួមទាំងច្បាប់ ផ្តល់ប្រាក់កម្ចីមានទ្រព្យបញ្ចាំពីធនាគារថៃ ដើម្បីលើកទឹកចិត្តដល់ការទិញក្នុងស្រុក។
ទោះយ៉ាងណាទស្សនវិស័យទីផ្សារខុនដូ នៅតែអ័ព្ទអួរហើយ ដោយរបាយការណ៍របស់“ Bloomberg” ដែលដកស្រង់ការប៉ាន់ស្មានរបស់ទីប្រឹក្សាអចលនទ្រព្យពិភពលោកលោក Collier បានដាក់ចំនួនខុនដូ ដែលបានអភិវឌ្ឍថ្មីៗដល់ទៅ៦០០០យូនីត ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ដែលជាការធ្លាក់ចុះ៤០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕