ដោយ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញ និងស្ថាប័នអន្តរជាតិនានាបានអះអាងថា វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់ការជំរុញសេដ្ឋកិច្ចកម្ពុជា ស្របពេលគម្រោងវិនិយោគថ្មី ដែលបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសម្ទុះកើនគួរឱ្យកត់សម្គាល់។

ដោយ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញ និងស្ថាប័នអន្តរជាតិនានាបានអះអាងថា វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់ការជំរុញសេដ្ឋកិច្ចកម្ពុជា ស្របពេលគម្រោងវិនិយោគថ្មី ដែលបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសម្ទុះកើនគួរឱ្យកត់សម្គាល់។

ផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹក ដែលជាសញ្ញាបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយទាក់ទាញការវិនិយោគ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
អ្នកជំនាញឱ្យដឹងថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ចរន្តនៃទីផ្សារវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រសើរ ដោយក្នុងនោះអគារពាណិជ្ចកម្ម និងអគារសហកម្មសិទ្ធិហាក់មានភាពលេចធ្លោ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា និន្នាការទីផ្សារអចលនទ្រព្យ នៅតែមានសន្ទុះរីកចំរើនខ្លាំង។ ជាមួយគ្នានេះ មានតំបន់ជាច្រើនបាននឹងកំពុងសន្ទុះរីកចំរើន លើវិស័យអចលនទ្រព្យ ដូចជានៅតាមតំបន់ក្រាំងធ្នង់ តំបន់បឹកតាមោឃ និងផ្លូវក្រវ៉ាត់ក្រុងទី៣។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងដែរថា កាលពីលើកមុន មានតែបញ្ជាទិញក្រៅស្រុកប៉ុណ្ណោះ តែឥឡូវនេះមានការបញ្ជាទិញពីអ្នករស់នៅច្រើនជាងមុន។
លោកស្រីបន្ថែមថា ទាក់ទងនឹងការជួលការិយាល័យវិញ អ្នកវិនិយោគចាប់អារម្មណ៍ជួលលើអគារការិយាល័យ មានសន្ទុះរីកចំរើនខ្លាំងជាងជួលផ្ទះល្វែង ដោយសារតែមានក្រុមហ៊ុនបរទេសធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ក៏បានបង្ហាញពីតម្រូវការដែកថែប ដែលមានកំណើនខ្ពស់សម្រាប់សម្រូវការសាងសង់នៅកម្ពុជា។ របាយការណ៍ឱ្យដឹងថា តាមរយៈនិន្នាការនេះបរិមាណនៃការនាំចូលដែកថែបបានកើនឡើងយ៉ាងខ្លាំង រហូតដល់ទៅ៦៣,៥ភាគរយ (ឆ្នាំ/ឆ្នាំ)ពី២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។
របាយការណ៍ក៏បានបង្ហាញថា តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច(តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសន្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។
ដោយឡែកជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសហូរចូលពីប្រទេសចិន។ វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយ ដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយក្នុងមួយឆ្នាំ ដោយគិតត្រឹមខែមិថុនាឆ្នាំ២០១៩ ប្រៀបធៀបទៅនឹង១០,៧ភាគរយក្នុងឆ្នាំ២០១៨ ហើយក្នុងនោះទៀតជិត៤០ភាគរយនៃភ្ញៀវអន្តរជាតិគឺមកពីប្រទេសចិន។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថា នឹងថយល្បឿនបន្តិចដោយរក្សាបាននូវកំណើនត្រឹម៧ភាគរយ ក្នុងឆ្នាំ២០១៩ពី៧,៥ភាគរយក្នុងឆ្នាំ២០១៨៕