ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកំពត លោក ជាវ តាយ បានអះអាងថា វិស័យសំណង់នៅក្នុងខេត្តកំពតក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានសន្ទុះរីកចំរើនគួរឱ្យកត់សម្គាល់ ខណៈរដ្ឋបានខេត្តបានង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់បានល្អប្រសើរ។

ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកំពត លោក ជាវ តាយ បានអះអាងថា វិស័យសំណង់នៅក្នុងខេត្តកំពតក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានសន្ទុះរីកចំរើនគួរឱ្យកត់សម្គាល់ ខណៈរដ្ឋបានខេត្តបានង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់បានល្អប្រសើរ។

លោកបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជនក្នុងខេត្តកំពតនាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា វិស័យសំណង់ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។
លោកបន្តថា ជាលទ្ធផលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិយោគសរុបជាង៣,១លានដុល្លារអាមេរិក កើនឡើង៨០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ ១៤២ គម្រោងមានផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក។
លោកជាវ តាយអភិបាលខេត្ត បានសំដែងអំណរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គផ្សព្វផ្សាយច្បាប់សំណង់ ដ៏មានសារសំខាន់នេះឡើង ដើម្បីបញ្ជ្រាបជូនដល់អាជ្ញាធរអ្នកពាក់ព័ន្ធ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ក្នុងគោលបំណងពង្រឹងគុណភាពនិងសុខមាលភាពដល់អ្នកប្រើប្រាស់។
វគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជនក្នុងខេត្តកំពតត្រូវបានរៀបចំឡើង ក្រោមធិបតីភាពលោក លាង មុនីរិទ្ធរដ្ឋលេខាធិការ តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត៕