ដោយ ហ្សូលី
អង់គ្លេសៈ ការស៊ើបអង្កេតលើទីផ្សារអចលនទ្រព្យនៅអង់គ្លេស ត្រូវបានរកឃើញថា ជាការបំភាន់បោកប្រាស់ ដោយសារអចលនទ្រព្យនោះគឺសម្រាប់ជួល ហើយអតិថិជនបានតវ៉ាថា ពួកគេត្រូវបានធ្វើបាប និងបង់ថ្លៃដោយគ្មានហេតុផលត្រឹមត្រូវ។

ដោយ ហ្សូលី
អង់គ្លេសៈ ការស៊ើបអង្កេតលើទីផ្សារអចលនទ្រព្យនៅអង់គ្លេស ត្រូវបានរកឃើញថា ជាការបំភាន់បោកប្រាស់ ដោយសារអចលនទ្រព្យនោះគឺសម្រាប់ជួល ហើយអតិថិជនបានតវ៉ាថា ពួកគេត្រូវបានធ្វើបាប និងបង់ថ្លៃដោយគ្មានហេតុផលត្រឹមត្រូវ។

អាជ្ញាធរប្រកួតប្រជែងនិងទីផ្សារ(CMA) បាននិយាយថា ម្ចាស់ផ្ទះជាច្រើនទើបដឹងខ្លួនថា ពួកគេជាប់នៅក្នុង “អន្ទាក់” បន្ទាប់ពីត្រូវបានបំភាន់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរបានសរសេរថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុននានា ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរច្បាប់ និងសងប្រាក់មកវិញ។ ប៉ុន្តែគេមិនទាន់បង្ហើបប្រាប់ ពីអត្តសញ្ញាណក្រុមហ៊ុនណាមួយទេ រហូតមកដល់ពេលនេះគឺនៅតែបន្តស៊ើបអង្កេត។
CMAបានរកឃើញថា អ្នកទិញមួយចំនួនមិនត្រូវបានប្រាប់ឱ្យដឹងជាមុនទេថា អចលនទ្រព្យទាំងនោះ គឺសម្រាប់ជូលបណ្តោះអាសន្ន ហើយទង្វើនោះមានអត្ថន័យដូចម្តេចនោះទេ។ នៅពេលដែលអតិថិជនបានរកឃើញការពិតថា ខ្លួនគ្រាន់តែជាម្ចាស់កម្មសិទ្ធបណ្តោះអាសន្ន រួមបញ្ចូលទាំងការជួលដី ដែលជាហេតុធ្វើឱ្យពួកគេមិនអាចដាក់អចលនទ្រព្យនោះដាក់លក់បានឡើយ។
ក្នុងករណីបែបនេះមួយចំនួន ការជួលដីកើនឡើងទ្វេដងរៀងរាល់១០ឆ្នាំម្តង។ ការកើនឡើងរឿងក្តីដូច នេះច្រើនតែត្រូវបានគេធ្វើកិច្ចសន្យា ដែលមានន័យថា ប្រជាជនអាចតស៊ូលក់ផ្ទះរបស់ពួកគេទាំងលំបាកលំបិន។
លោក George Lusty តំណាងមកពីCMA បានប្រាប់វិទ្យុប៊ីប៊ីស៊ី៥ ក្នុងការផ្សាយផ្ទាល់ថា ប្រជាជនអាចរង់ចាំ ដើម្បីឱ្យក្រុមហ៊ុនបង្វិលសងប្រាក់វិញបាន។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងអាចជំទាស់លក្ខខណ្ឌ ដែលអយុត្តិធម៌ទាំងនេះបាន នោះក្រុមហ៊ុនបោកប្រាស់នានាមិនមានសុពលភាព ហើយប្រាក់ដែលប្រមូលបានទាំងអស់ ពីអតិថិជនអាចត្រូវសងទៅវិញ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីយកជនរងគ្រោះចេញពីអន្ទាក់ទាំងនេះ”។

ប្រជាជនជាអតិថិជនរងគ្រោះ មិនអាចបញ្ចាំលើទ្រព្យសម្បត្តិទាំងនេះបានទេ ហើយពួកគេក៏មិនអាចលក់វាបានដែរ ដែលនេះគឺជាលទ្ធផលគួរឱ្យភ័យខ្លាច និងជាការបំផ្លិចបំផ្លាញតែម្តង។ លទ្ធផលនេះអាចបណ្តាលឱ្យក្រុមហ៊ុនចុះហត្ថលេខា លើការប្តេជ្ញាចិត្តស្របច្បាប់ ក្នុងការផ្លាស់ប្តូររបៀបរបប ដែលពួកគេធ្វើអាជីវកម្ម និងត្រូវចាត់វិធានការតាមច្បាប់នៅតុលាការ ក្នុងករណីមិនអនុវត្តតាមការព្រមាននោះ។
ការព្រួយបារម្ភត្រូវបានលើកឡើងជាយូរមកហើយ ដោយសមាជិកសភា និងក្រុមអ្នកប្រើប្រាស់អំពី កិច្ចសន្យាជួលដោយអយុត្តិធម៌ ជាមួយនឹងថ្លៃដើមខ្ពស់ឬលក្ខខណ្ឌច្រើនដែលជំរុញឱ្យCMAប្រកាសយកច្បាប់ ស៊ើបអង្កេតលើករណីនេះកាលពីឆ្នាំមុន៕