ដោយវុត្ថា
ភ្នំពេញៈ អាជ្ញាធរខេត្តសៀមរាប បានព្រមាននឹងវាយកម្ទេចចោលនូវសំណង់គ្មានច្បាប់ដែលបាននឹងកំពុងសាងសង់នៅក្នុងឆ្នាំ២០២០នេះ ខណៈសំណង់ដែលសាងសាងនៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលគ្មានច្បាប់ត្រឹមត្រូវ អាជ្ញាធរនិងចេញលិខិតអនុញ្ញាតជូនម្ចាស់សំណង់។

ដោយវុត្ថា
ភ្នំពេញៈ អាជ្ញាធរខេត្តសៀមរាប បានព្រមាននឹងវាយកម្ទេចចោលនូវសំណង់គ្មានច្បាប់ដែលបាននឹងកំពុងសាងសង់នៅក្នុងឆ្នាំ២០២០នេះ ខណៈសំណង់ដែលសាងសាងនៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលគ្មានច្បាប់ត្រឹមត្រូវ អាជ្ញាធរនិងចេញលិខិតអនុញ្ញាតជូនម្ចាស់សំណង់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ បានឱ្យដឹងថា សំណង់ដែលបានសាងសង់ក្នុងឆ្នាំ២០១៨ និង២០១៩ ទោះមានច្បាប់និងគ្នានច្បាប់ក្តី នឹងសុំអោយមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាពសំណង់ និង ចេញច្បាប់សាងសង់អោយ តែសំណង់ដែលសាងសង់ មិនទាន់មានច្បាប់ទាំងអស់ ក្នុងឆ្នាំ ២០២០ ស្នើសុំវាយកម្ទេចចោលទាំងអស់។
ជាមួយគ្នានេះ លោក ទៀ សីហា ក៏បានផ្តល់ការណែនាំ និងជំរុញឱ្យដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់សហការគ្នាអនុវត្តការងារ ដោយសង្កត់ធ្ងន់លើ ការសាងសង់សំណង់ មិនត្រូវអនុញ្ញាតឱ្យសាងសង់សំណង់ មុនលិខិតអនុញ្ញាត។ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ សិក្សាស្ថានភាព និងលើកជាយោបល់រៀបចំទិសចរាចរក្នុងខេត្ត តម្លើងស្លាកសញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរ និងគំនូសកាត់ទ្រូងផ្លូវ ឬចិញ្ចើមផ្លូវដោយលុបបំបាត់ការហុយដីក្នុងក្រុង។
រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុន ច្បាប់ស្តីពីសំណង់ ចូលជាធរមានកន្លងមកនេះ បានជំរុញឱ្យម្ចាស់សំណង់ទាំងអស់ បានសាងសង់រួចមុនច្បាប់ស្តីពី សំណង់ចូលជាធរមាន ដែលពុំបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ប្រើប្រាស់សំណង់របស់ខ្លួន ពីអាជ្ញាធរមានសមត្ថកិច្ចឱ្យបានមុន២ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ។
សេចក្តីជូនដំណឹងនេះសរសេរបន្តថា “សំណង់ដែលគ្មានលិខិតអនុញ្ញាត សំណង់ដែលដែលសាងសង់ខុសពីលិខិត អនុញ្ញាតសាងសង់ សំណង់ ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវ ឬលិខិតបិទការដ្ឋាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួន”។
លិខិតដដែលបញ្ជាក់ថា “ក្នុងករណីដែលម្ចាស់សំណង់ ពុំអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងចាត់វិធានការតាមច្បាប់ជាធរមាន”៕