ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីទទួលបានភាពជោគជ័យ ទៅលើគម្រោងទីមួយដោយទទួលបានការគាំទ្រយ៉ាងច្រើន និងជឿទុកចិត្តពីសំណាក់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅ ដ្ឋានបែបទាន់សម័យ និងប្រណីតភាពបុរី GALAXY 11 បានសម្រេចចាប់ផ្ដើមអនុវត្តគម្រោងទី២។

ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីទទួលបានភាពជោគជ័យ ទៅលើគម្រោងទីមួយដោយទទួលបានការគាំទ្រយ៉ាងច្រើន និងជឿទុកចិត្តពីសំណាក់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅ ដ្ឋានបែបទាន់សម័យ និងប្រណីតភាពបុរី GALAXY 11 បានសម្រេចចាប់ផ្ដើមអនុវត្តគម្រោងទី២។

គំរោងដ៏ទាក់ទាញនេះ បានសាងសង់សំណង់លំនៅដ្ឋានអាជីវកម្មដ៏ស្រស់ស្អាត ផ្តល់នូវផាសុកភាពខ្ពស់ក្នុងការរស់នៅ ដែលអាចបង្ហាញពីភាពថ្លៃថ្នូរនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ស្ថិតនៅក្នុងប្លុកទី២ នៃបុរី GALAXY 11 កាន់តែមានភាពទាក់ទាញ ងាយស្រួលទាំងការរស់នៅ ងាយស្រួលទាំងការប្រកបអាជីវកម្ម រួមជាមួយនឹងការផ្តល់ជូននូវតម្លៃសមរម្យ ដោយគ្រប់អតិថិជនទាំងអស់ អាចមានជម្រើសក្នុងការទិញដោយបង់ផ្ដាច់ និងបង់រំលោះក្នុងរយៈពេលយូរឆ្នាំ បានយ៉ាងងាយស្រួលជាមួយ នឹងអត្រាការប្រាក់ទាបបំផុតស្ទើរមិនគួរឱ្យជឿ។
នៅក្នុងគម្រោងថ្មីនេះ មានតែជាប្រភេទលំនៅដ្ឋានអាជីវកម្មតែប៉ុណ្ណោះ ហើយចំនួនក៏មានកំណត់ ពោលគឺក្រុមហ៊ុនបានកំណត់សាងសង់ ត្រឹមតែ២៥ខ្នងតែប៉ុណ្ណោះសម្រាប់ដាក់លក់ ហើយគ្រប់លំនៅដ្ឋានដែលស្ថិតនៅក្នុងគម្រោងថ្មីនេះ គឺសុទ្ធតែត្រូវបានធានានូវគុណភាពសំណង់ សោភ័ណភាព និងមានផាសុកភាពខ្ពស់ទាំងនៅក្នុងលំនៅដ្ឋាន ក៏ដូចជាទីធ្លាបរិវេណខាងក្រៅផ្ទះផងដែរ។

ជាមួយនឹងការចាប់ផ្ដើមអនុវត្តគម្រោងថ្មីនៅក្នុងបុរី GALAXY 11 ដែលជាប្រភេទលំនៅដ្ឋានអាជីវកម្មទាំងអស់នេះ ក៏មានការផ្តល់ជូននូវកម្មវិធីពិសេស សម្រាប់អតិថិជនផងដែរ ដូចជាការបញ្ចុះតម្លៃពិសេសភ្លាមៗបន្ទាប់ធ្វើការកក់ រួមជាមួយនឹងកាដូជាសម្ភារៈប្រើប្រាស់ទំនើបៗដូចជា ទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទស្សន៍ LED ទូរទាំង ទូរចង្ក្រានបាយលើក្រោម រួមជាមួយនឹងសម្ភារៈផ្សេងៗជាច្រើនទៀត។
លំនៅដ្ឋានបែបទំនើប ទាន់សម័យ ដែលពោរពេញទៅដោយភាពប្រណីតនៃបុរី GALAXY 11 មានទីតាំងនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់មានសក្ដានុពលនៅជាយរាជធានីភ្នំពេញ និងជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ស្ថិតនៅជិតផ្លូវ៦០ម៉ែត្រ ជាពិសេសស្ថិតនៅលើផ្លូវទំហំ៣២ម៉ែត្រ ដែលស្របទិសឆ្ពោះទៅគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី ដែលកាន់តែធ្វើឱ្យការរស់នៅមានភាពងាយស្រួលធ្វើអាជីវកម្មគ្រប់ប្រភេទ ប្រកបដោយសុវត្ថិភាពខ្ពស់ មិនចាញ់តំបន់អភិវឌ្ឍនៃផ្សារទំនើប AEON2 នោះទេ។

អ្នកមកមុន មានសិទ្ធិ និងឱកាសជ្រើសរើសយកទីតាំងល្អ រួមនឹងតម្លៃសមរម្យស្ថិតនៅក្នុងកញ្ចប់នៃកម្មវិពិសេស ដែលផ្ដល់ជូនពីក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទាក់ទងទូរស័ព្ទលេខ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕