តើការផ្តល់សេវាកម្មប្រឹក្សា វាយតម្លៃមានសារៈសំខាន់ដូចម្តេចសំរាប់វិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា

         ភ្នំពេញៈ សេវាកម្មប្រឹក្សាយោបល់លើការទិញលក់ វាយតម្លៃ និងប្រឹក្សាលើវិនិយោ​គពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិតែងតែផ្តោតជាសំខាន់។

ដោយមើលឃើញសារៈសំខាន់ជាសក្តានុពល ក្រុមហ៊ុនCPA Property Co, Ltdបាននិងកំពុងផ្តោតលើសេវាកម្មនេះ ដោយក្រុមហ៊ុនមានបុគ្គលិកជំនាញដែលទទួល​បានការបណ្តុះបណ្តាលពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ស្មោះត្រង់ រួសរាយ រាក់ទាក់ដល់អតិថិជន ដែលត្រូវការសេវាកម្មនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនCPA Property Co, Ltdលោកសន សំរេចភារៈបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១១ មិនានេះថា  ដោយឆ្លងកាត់បទពិសោធន៍លើការងារនេះរយៈពេលប្រមាណ១០ឆ្នាំ និងធ្លាប់ទទួលបានការបណ្តុះបណ្តាលពីក្នុង និងក្រៅប្រទេស ការបំពេញសេវាកម្មដល់អតិថិជនជាចំណូចស្នូល ដែលក្រុមហ៊ុនយកចិត្តទុក​ដាក់បំផុត ពិសេសសេវាកម្មប្រកបដោយភាពស្មោះត្រង់ យកចិត្តទុកដាក់លើអតិថិេជន បំពេញការងារជូនអតិថិជន ដូចជាធ្វើការងារឲ្យខ្លួនឯង ជាអ្វីដែលCPA Propety Co, Ltdផ្តោតជាសំខាន់។

លោកបន្តថា “យើងនៅឈរជាមួយអតិថិជន បំពេញតម្រូវការជូនអតិថិជនទាំងជាតិនិងអន្តរជាតិ ជាមួយក្រុមការងារដែលមានជំនាញផ្តល់សេវាកម្ម មានបទពិសោធន៍​ងារងារយូរឆ្នាំ ហើយអ្វីដែលយើងអាចផ្តល់ជូនអតិថិជន គឺផ្តល់ជូនជាកញ្ចប់”។លោកបន្តថា “ឈរលើមូលដ្ឋានវិជ្ជាជីវៈ និងភាពស្មោះត្រង់ដែលជាគុណតម្លៃរបស់យើង ក្រុមហ៊ុនក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ទាក់ទង នឹងការវិនិយោគលើវិស័យអចលនទ្រព្យ ប្រកប​ដោយភាពកក់ក្តៅផងដែរ”។

លោកសន សំរេចភារៈបានបន្តថា លើសពីនេះក្រុមហ៊ុនក៏ផ្តល់សេវាកម្មរត់ការលើការផ្ទេរ ការទិញលក់អចលនទ្រព្យជូនអតិថិជន ពិសេសការផ្តល់សេវាកម្មប្រឹក្សាតាមផ្លូវច្បាប់ជូនអតិថិជនផងដែរ។

CPA Groupជាក្រុមហ៊ុនពហុវិស័យ ដោយយើងមានក្រុមហ៊ុនShow Up Real estateជាក្រុមហ៊ុនជំនាញផ្នែកលក់គំរោងអចលនទ្រព្យដូចជាផ្ទះល្វែង ដីឡូត៍ បុរី ខុនដូ ជាមួយនឹងបុគ្គលិកជាង២០០នាក់។ ក្រុមហ៊ុនCPA Cafeeដែលជាហាងកាហ្វេ ផ្តោតលើរសជាតិកាហ្វេធម្មជាតិ មិនមានជាតិគីមី និងមានសេវាកម្មផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងការចាប់ផផ្តើមជំនួញ សេវាកម្មប្រឹក្សាទាក់ទងនឹងការវិនិយោគ(បើកឆាប់ៗនេះ) និងមានបន្ទប់VIPសំរាប់ជួលប្រជុំផងដែរ។ និងក្រុមហ៊ុនដេញថ្លៃអចលនទ្រព្យCambodia Property Auctionដែលជាក្រុមហ៊ុនដេញថ្លៃអចលនទ្រព្យដំបូងគេនៅកម្ពុជា ដែលនឹងបើកដំណើរការនៅពេលឆាប់ៗនេះ។

ក្រុមហ៊ុនCPA Groupមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ២៧១ (ចម្ងាយប្រមាណ​២០០ម៉ែត្រគិតពីច្រកចូលវត្តសន្សំកុសល ឆ្ពោះមកក្បាលថ្នល់) ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

អតិថិជន ដែលមានបំណងទទួលសេវាកម្មប្រកបដោយភាពជឿជាក់ និងអាចទុកចិត្តបានសូមទំនាក់ទំនងលេខទូរស័ព្ទ 012/ 015/ 068 79 68 79៕

LEAVE A REPLY

Please enter your comment!
Please enter your name here