ដោយ ហ្សូលី
ភ្នំពេញ៖ ស្ពានអាកាសនៅផ្លូវបំបែកចោមចៅអាចនឹងបញ្ចប់មុនចុងឆ្នាំ២០២១ ខណៈបច្ចុប្បន្នស្ពាននេះបានដំណើរការសាងសង់ប្រមាណ ៤០ភាគរយហើយ។ នេះបើតាមការអះអាងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន។

ដោយ ហ្សូលី
ភ្នំពេញ៖ ស្ពានអាកាសនៅផ្លូវបំបែកចោមចៅអាចនឹងបញ្ចប់មុនចុងឆ្នាំ២០២១ ខណៈបច្ចុប្បន្នស្ពាននេះបានដំណើរការសាងសង់ប្រមាណ ៤០ភាគរយហើយ។ នេះបើតាមការអះអាងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០២០ នេះថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់នៅសល់តែអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងនៅត្រង់ចំណុចគម្រោងដែលត្រូវអភិវឌ្ឍន៍។ ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាសំណង់ស្ពានថ្នល់នេះ ឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។»
សំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅមានគម្រោងចំណាយថវិកាប្រមាណ២២លានដុល្លាអាមេរិក ដែលអនុវត្តដោយក្រុមហ៊ុនម៉ៅការ OCIC របស់លោកឧកញ៉ា ពង់ ឃៀវសែ។
សំណង់នេះ មានស្ពានអាកាសចំនួន៣ខ្សែ និងផ្លូវក្រោមដីចំនួន១ខ្សែ ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។
ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ដោយឡែក ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លង រថយន្ត និងមួយគន្លងទោចក្រយានយន្ត ចំណែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕