ដោយគង់ សូរិយា
ភ្នំពេញៈ បុរីឧកញ៉ាភួ ពុយ ស្ថិតនៅក្រុងពោធិសាត់ ដែលគ្រោងបោះទុនវិនិយោគតម្លៃ២០លានដុល្លារអាមេរក ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត និងបណ្តាខេត្តនានា។

ដោយគង់ សូរិយា
ភ្នំពេញៈ បុរីឧកញ៉ាភួ ពុយ ស្ថិតនៅក្រុងពោធិសាត់ ដែលគ្រោងបោះទុនវិនិយោគតម្លៃ២០លានដុល្លារអាមេរក ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត និងបណ្តាខេត្តនានា។

លោកឧកញ៉ាភួ ពុយប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងអ្នកវិនិយោគបុរីផ្សារភួ ពុយខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ មិនានេះថា រហូតមកទល់ពេលនេះ ការលក់លំនៅដ្ឋានក្នុងបុរីនេះទទួលបានការគាំទ្រច្រើន ដោយសារលក្ខខ័ណ្ឌមួយចំនួន ដូចជា ខេត្តពោធិសាត់មានផ្សារតែ១ តែលោកបានសាងសង់ផ្សារនិងផ្តល់់ជូនអតិថិជន អ្នកទិញបុរីនៅស្តង់ក្នុងផ្សារដោយឥតគិតថ្លៃ បរិយាកាសអំ ណោយផលរបស់គំរោង ដែលស្ថិតនៅលើផ្ទៃដីប្រមាណ៥០ហិកតា។
លោកឧកញ៉ាបានបន្តថា “ការបើកលក់លំនៅដ្ឋានក្នុងបុរីនេះ បានចាប់ផ្តើមកាលពីចុងឆ្នាំមុន ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត ព្រោះផ្ទះក្នុងបុរីនេះមានតម្លៃសមរម្យ ដោយលក់ចាប់ពីតម្លៃ២៩,០០០ដុល្លារអាមេរិកឡើងទៅ”។លោកបន្តថា “តម្លៃលំនៅដ្ឋានក្នុងបុរីនេះមានភាពខុសៗគ្នា អាស្រ័យលើទីតាំងផ្ទះនិមួយៗ ក៏ដូចជាស្ថានភាពផ្លូវផងដែរ”។
បច្ចុប្បន្នផ្សារត្រី និងផ្សារបន្លែក្នុងផ្សារភួ ពុយបានបើកដំណើរការលក់ហើយ ដោយក្នុងផ្សារនេះមានតូបចំនួន១៧០០ស្តង់ ហើយផ្សារពាក់កណ្តាលទំនើប នឹងសាងសង់នាពេលខាងមុខនេះ។
លោកឧកញ៉ាភួ ពុយបានបន្តថា កន្លងមកអ្នកខេត្តពោធិសាត់មិនដែលបានលក់ដី ឬផ្ទះច្រើននោះទេ ប៉ុន្តែពេលផ្ទះក្នុងបុរីនេះ បើកលក់ប្រជាជនបានទិញផ្ទះដោយមិនលំបាកក្នុងការបង់រំលស់នោះទេ ពួកគេបង់២០ទៅ៣០ភាគរយភ្លាមៗ ហើយប្រាក់ដែលនៅសល់ពួកគេអាចបង់ជាមួយបុរីបានរយៈពេលពី៥ ទៅ១០ឆ្នាំ អាស្រ័យលើលទ្ឋភាពរបស់អតិថិជន និងជម្រើសរបស់ពួកគាត់ចង់បាន។
បុរីឧកញ៉ាភួ ពុយស្ថិតក្នុងសង្កាត់លលក “ស” ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលជាទីរួមខេត្តដ៏មានសក្តានុពលមួយនៃភូមិភាគពាយ័ព្យប្រទេស៕