ដោយ ហ្សូលី
ភ្នំពេញៈ ក្នុងមួយឆ្នាំក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលបានសំណើរស្ថាបនាផ្លូវលំជនបទជាង២០០០សំណើរ នៅទូទាំងប្រទេសកម្ពុជា។

ដោយ ហ្សូលី
ភ្នំពេញៈ ក្នុងមួយឆ្នាំក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលបានសំណើរស្ថាបនាផ្លូវលំជនបទជាង២០០០សំណើរ នៅទូទាំងប្រទេសកម្ពុជា។

លោកគង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះ ក្រសួងទទួលបានសំណើជាង២០០០សំណើរក្នុង១ឆ្នាំ ដើម្បីសាងសង់ស្ថាបនា ជួសជុល ថែទំាផ្លូវលំជនបទនៅទូទំាងប្រទេសពិសេសនៅតំបន់ដាច់ស្រយាល។
លោកបានបន្តទៀតថា “សំណើខ្លះក្រសួងត្រូវបានរក្សាទុកសិន សំណើខ្លះទៀតត្រូវបានដោះស្រាយ ដូចជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ និងផ្លូវខេត្តចូលទៅកាន់ស្រុក ជាផ្លូវមានសារៈសំខាន់ ជាកន្លែងដែលបណ្ដុំសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវលើកជាអាទិភាពសាងសង់មុនគេ”។
មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទបានអះអាងថា ក្រសួង និងពង្រីកឲ្យបានគ្រប់២៥រាជធានីខេត្ត ប៉ុន្តែ១ឆ្នាំបង្កើនបន្តិចម្តងៗ មិនអាចពង្រីក២៥ខេត្តតែម្តងបានទេ។ ឆ្នាំ២០២០នេះគម្រោង ដែលថែរទាំប្រចាំ និងសាងសង់កែលម្អនេះមានរួចហើយមានការកើនឡើង១០ភាគរយ តាមកំណើនថវិកាជាតិ ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះមាននិតិវិធីច្បាស់លាស់ ទី១ពាក់ព័ន្ធលទ្ធកម្ម ទី២ ពាក់ព័ន្ធអ្នកអនុវត្ត ទី៣ ពាក់ព័ន្ធការត្រួតពិនិត្យ មាននិតិវិធីក្នុងការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ មានដំណាក់ការច្បាស់លាស់ ផ្លូវនេះទទួលបានលទ្ធផលល្អ ទាំងផ្នែកគុណភាពនិងសោភ័ណភាព។
លោកគង់ ភឿនបានបញ្ជាក់ថា ក្នុងគម្រោងសាងសង់ផ្លូវសហគមន៍នេះ ក្រសួងអនុវត្តន៍បានចំនួន១៧ខេត្ត ពីមុនក្រសួងអភិវឌ្ឍន៍បានតែ១២ខេត្តទេ។ ឆ្នាំ២០២០នេះក្រសួងបន្ថែមបាន៥ខេត្តទៀត ក្នុងនោះមានខេត្តកំពត ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែងនិងខេត្តត្បូងឃ្មុំ។
ការស្ថាបនាផ្លូវនានានេះ ដើម្បីធានាឲ្យមានផ្លូវខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា ដើម្បីជាសរសៃឈាមសេដ្ឋកិច្ច និងសម្រួលដល់ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕