ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការវិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល បានជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់យ៉ាងផុលផុសពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិតាមរយៈសាងសង់លំនៅដ្ឋាន ឃ្លាំង រោងចក្រ និងសហគ្រាសផ្សេងៗ ព្រោះហេដ្ឋារសម្ព័ន្ធនេះ ជាសសៃឈាននៃសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានប្រាប់គេហទំព័រpropertyarea.asia កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកស្រីបាន និងកំពុងតាមដានចំពោះសកម្មភាព វិនិយោគលើវិស័យអចលនទ្រព្យតាមបណ្តោយផ្លូវជាតិសំខាន់ៗ របស់គម្រោងវិយោគរបស់រដ្ឋាភិបាល ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលពោពេញទៅដោយមានសកម្មភាពរស់រវើក លើការវិនិយោគវិស័យអចលនទ្រ ព្យ។
-->
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣ នៅក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងទាក់ទាញ និងមានការផ្តោតយ៉ាងសំខាន់ពីសំណាក់វិនិយោគិនជាត និងអន្តរជាតិរួមមាន៖
១) គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាជិត៣០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ។ គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ។
២) គម្រោងសាងសង់ផ្លូវល្បឿនលឿន
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុនេះ មានប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។
៣) គម្រោងស្ថាបនាផ្លូវក្រុងព្រះសីហនុ៣៤ខ្សែ
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញនូវផ្លូវចំនួន៣៤ខ្សែ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ នៅក្រុងព្រះសីហនុ បានបើកជាផ្លូវការក្នុងទំហំទឹកប្រាក់សរុបជិត ៣០០លានដុល្លារអាមេរិក។ រដ្ឋាភិបាលសម្រេចហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងព្រះសីហនុនេះ បន្ទាប់ពីទីក្រុងនេះមានការទាក់ទាញ ការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់។
អ្នកជំនាញឱ្យដឹងថា “ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងនេះ និងបន្តទាក់ទាញការវិយោគលើវិស័យអចលនទ្រព្យ និងសំណង់បន្ថែមទៀត បន្ទាប់ពីការស្ថាបនាចប់”។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានឱ្យដឹងដែរថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលជាច្រើន និងធំៗនាពេលនេះនឹងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មផ្សេង។
សម្តេចបន្តទៀតថា ការសាងសងផ្លូវសំខាន់ៗ នៅក្នុងប្រទេសជំរុញឱ្យមានការទិញលក់ដីកាន់តែច្រើន សម្រាប់សាងសង់អគារពាំនិជ្ជកម្ម រោងចក្រ និងសហគ្រាសផ្សេង ដែលអាចផ្តល់ចំណូល និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានដីនៅតាមគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ៕