ដោយយិន លាងគង់ៈស្ថាបនិនៃគេហទំព័ររPropertyarea.asia
ភ្នំពេញៈ មនុស្ស៥០០លាននាក់កំពុងស្នាក់នៅផ្ទះ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ហើយប្រជាជនខ្មែរស្ថិតក្នុងចំណោមប្រជាជនទាំងនោះ។ យើងកំពុងនៅក្នុងវិបត្តិ១ ដែលមនុស្សគ្រប់គ្នាភ័យស្លន់ស្លោលើបញ្ហាផ្លូវចិត្ត និងបារម្ភពពីបញ្ហាសុខភាពរបស់ពួកគេ។

វាមិនមែនជាពេលត្រូវបន្ទោសគ្នានោះទេ វាមិនមែនជាពេលសាចទឹកដាក់គ្នាទៀតឡើយ ប៉ុន្តែវាជាពេលរួបរួមដើម្បីសង្រ្គោះពិភពលោក ពិសេសឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្លួនឯង។
ការររីករាលដាលដ៏លឿននៃមេរោគCovid19 បានធ្វើឲ្យគេនឹកឃើញសោកនាដកម្មនៅទ្វីបអឺរ៉ុបកាលពីឆ្នាំ១៩១៣ ដែលមេរោគស្រដៀងគ្នានេះ(Swan Flue)បានសម្លាប់មនុស្សប្រមាណ៣០លាននាក់ ប៉ុន្តែបញ្ហានៃមេរោគCovid19នេះ ទំនងជាមិនបង្កមហន្តរាយ និងសោកនាដកម្មលើអ្វីដូចដែលបានកើតឡើង កាលពីជាង១០០ឆ្នាំមុននោះទេ។
ប៉ុន្តែរហូតមកទល់ពេលនេះ សោកនាដកម្មក៏បានកើតឡើងផងដែរ ព្រោះនៅលើពិភពលោក មានមនុស្សសរុបជាង១០,០០០នាក់ហើយបានស្លាប់ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជាង២៤៥,០០០នាក់ និងជាសះស្បើយវិញជាង៨៨,០០០នាក់ ហើយប្រទេសចិនបាន និងកំពុងនាំមុខគេលើការបញ្ឈប់ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺនេះ ទោះបីជាជំងឺនេះបានផ្ទុះចេញពីទីក្រុវូហាន ប្រទេសចិនខ្លួនឯងក្តី។
ដំណោះស្រាយ និងបញ្ហាប្រឈមនៅកម្ពុជា
រដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចាត់វវិធានការណ៍ភ្លាមៗ លើការបិទសាលារៀនជាលើកដំបូងនៅខេត្តសៀមរាប និងបន្តបិទទូទាំងប្រទេស ហើយរោងភាពយន្ត និងKTV បិទការប្រគុំតន្រ្តី និងកម្មវិធីជាច្រើនផងដែរ ។

ការរបិទទ្វារព្រំដែនរៀតណាម ជាមួយកម្ពុជាដែលផ្តោតលើការធ្វើដំណើរ (លើកលែងការដឹកជញ្ជូនទំនិញ) ការមិនអនុញ្ញាត្តឲ្យប្រជាជន មកពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបចូលទឹកដីកម្ពុជា សុទ្ឋតែជាវិធានការណ៍ចាំបាច់ និងបន្ទាន់ដែលបានដាក់ចេញ ខណៈអ្នកឆ្លងជំងឺCovid19បានកើនឡើងដល់៤៧នាក់ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះជាជនបររទេស និងប្រជាជនកម្ពុជា។
ការដាក់ចេញវិធានការណ៍ចាំាំបាច់ដទៃទៀត គួររតែធ្វើឡើងដូចជាប្រជាជនមកពី បណ្តាប្រទេសនានា ដែលមានការរាតត្បាតជំងឺនេះ គួរតែត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ តាមវិធានណែនាំរបស់អង្គការសុខភាពពិភពលោក។
ជាមួយគ្នានេះរដ្ឋាភិបាលគួរដាក់ឲ្យអ្នកដំណើរ ដែលមកពីប្រទេសផ្សេងៗដែលមានការររីករាលដាលមេរោគនវ សម្រាកនៅទីតាំាំងមានសុវត្ថិភាពរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ ដែលជាការធ្វើឲ្យប្រាកដថា ពួកគេគ្មានមេរោគទៅចម្លងដល់សមាជិកគ្រួសារ និងសហគមន៍របស់ពួកគេ។
មិនមែនជាពេលវេលាត្រូវកេងប្រវវ័ញ្ច
នៅពេលមានបញ្ហាភ័យខ្លាចពីប្រជាជនកម្ពុជា ក៏ដូចជាតាមបណ្តាប្រទេសនានា ទំនិញនៅតាមទីផ្សារបានឡើងថ្លៃ ពិសេសនៅកម្ពុជាដែលវាជាចេតនាអាក្រក់មួយ ពិសេសម៉ាស់បិទមុខបានឡើងថ្លៃកប់ពពក ដោយសារការឆ្លៀតឳកាសទាញយកផលចំណេញដោយអសីលធ៌មរបស់អ្នកជំនួញមួយចំនួន។
វាគួរជាពេលយកអាសារគ្នា វាមិនមែនជាពេលវេលារបស់អ្នកជំនួញ យកផលចំណេញពីស្ថានភាពនេះទេ អរិយជនឬជនមានសីលធ៌ម មានចំណេះដឹង មានជំនាញ មានគុណធ៌ម គួរតែរួបរួមគ្នា គួរតែជួយគ្នាជាជាងកេងប្រវ័ញ្ចពីគ្នាបែបនេះ។
ការប្រកាន់ ការរើសអើងមិនគួរមាននៅក្នុងសង្គមមនុស្ស ដែលមានអរិយធ៌មឡើយ ប៉ុន្តែការមានសន្តានចិត្តជួយគ្នា ចេះរួបររួមគ្នា ទើបជាគុណតម្លៃនៃមនុស្សដែលមានគុណតម្លៃ។
ការរួបរួមគ្នាធ្វើឲ្យខ្មែរខ្លាំង ធ្វើឲ្យខ្មែររីកចម្រើន ព្រោះអង្គរវត្តសាងសង់ឡើងបានដោយសារការររួបរួមគ្នា មិនមែនកើតបានដោយសារក្រុមមនុស្សអញនិយម ឬក្រុមហ៊ុនខ្លួនជាទីពឹងនៃខ្លួនឯង ដែលធ្វើឲ្យសង្គមបែកបាក់នោះឡើយ។
ដំណោះស្រាយចំពោះមុខ
ការរួមដៃគ្នារវាងប្រជាជន និងរដ្ឋាភិបាល ដើម្បីកំចាត់មេរោគCovid19 ជាអ្វីដែលត្រូវធ្វើនាពេលនេះ និងធ្វើទាំងអស់គ្នា ហើយអ្វីដែលប្រជាជនត្រូវធ្វើ ទី១ ត្រូវអនុវត្តន៍នូវវិធានអនាម័យតាមការណែនាំ របស់អង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាល ដូចជាឧស្សាហ៍លាងដៃ កាត់បន្ថយការជួបជុំ ក្អកឬកណ្តាស់ ត្រូវយកក្រម៉ាឬកន្សែងខ្ទប់មាត់ និងពេលមានបញ្ហាឡើងកំដៅខ្លាំងត្រូវទៅពិនិត្យសុខភាពជាដើម។
ការរក្សាការប្រុងប្រយ័ត្ន និងការអនុវត្តន៍នូវវិធានណែនាំរបស់អង្គការសុខភាពពិភពលោក នឹងធ្វើឲ្យយើងមានសុវត្ថិភាព ហើយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងទំនុកចិត្តពីសំណាក់គ្រូពេទ្យនានា ដែលជាអ្នកធ្វើការជាមួយអាយុជីវិតមនុស្សផ្ទាល់ ត្រូវតែឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ជាជាងការធ្វេសប្រហែស គិតបញ្ហាលុយជាធំ ខណៈគ្រូពេទ្យនៅកម្ពុជា ត្រូវបានសាធារណៈជនរិះគន់ជារឿយៗ ពីបញ្ហាក្រមសីលធ៌មវិជ្ជាជីវៈ និងចំណេះដឹងនៅមានកម្រិតរបស់ខ្លួន។
វាមិនមែនជារឿងត្រូវស្តីបន្ទោសគ្រូពេទ្យនោះទេ ប៉ុន្តែបុត្រាម្នាក់របស់សម្តេចតេជោ លោកបានរិះគន់រួចទៅហើយ ករណីជនជាតិមូស្លីម ដែលមកពីប្រទេសម៉ាឡេស៊ី ពេលទៅពិនិត្យសុខភាពមិនត្រូវបានយកចិត្តទុកដាក់ ហើយបណ្តាលឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍ពួកគេមួយចំនួន។
ជំនួញនិងបញ្ហាប្រឈម
គ្រប់មុខជំនួញស្ទើរទាំងអស់បាន និងកំពុងប្រឈមមុខនឹងការបិទទ្វារ និងការក្ស័យទុន ដោយសារការប្រកាសបិទរបស់រដ្ឋាភិបាលមួយចំនួន លើការប្រគុំតន្រ្តី ការបិទKTVនិងរោងភាពយន្តជាដើម។
សំណួរនៅទីនេះតើអ្នកណាទទួលខុសត្រូវលើបញ្ហានេះ?? ចម្លើយនៅទីនេះគួរតែមានយន្តការមួយចំនួន និងច្បាស់លាស់បន្ថែមទៀតពីរដ្ឋាភិបាល ដូចជា ទី១ ការជួយឧបត្ថម្ភធនពីរដ្ឋាភិបាលលើមុខជំនួញ ឬអាជីវកម្មមួយចំនួន ព្រោះរដ្ឋាភិបាលបានប្រកាសត្រៀមបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរួចហើយ ទី២ ការទម្លាក់អត្រាការប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន (រដ្ឋាភិបាលបានស្នើឲ្យពន្យាពេលបង់ប្រាក់រួចហើយ) ជាជាងបញ្ចេញថវិកាតែម្យ៉ាង ដោយសារវាជាបំណុលដែលត្រូវប្រជាជនរ៉ាប់រងបន្តទៀត ខណៈដែលធនាគារកណ្តាល នៅតាមបណ្តាប្រទេសនានាបានទម្លាក់់អត្រាការប្រាក់ទាបបំផុត ឬស្មើសូន្យ ដើម្បីជួយប្រជាជនឬអាជីវកម្មនៅប្រទេសរបស់ពួកគេ។

ទី៣ ម្ចាស់អាជីវកម្មឬអ្នកជំនួញខ្លួនឯង គួរធ្វើការរៀបចំផែនការថ្មីទាក់ទងនឹងអាជីវកម្ម ឬការលក់របស់ពួកគេ ឧទាហរណ៍នៅប្រទេសចិន នៅកំឡុងពេលនេះបានផ្តោតលើការលក់អចលនទ្រព្យតាមអនឡាញ ជាជាងការជួបប្រាស្រ័យទាក់ទងផ្ទាល់ ទី៤ អ្នកជំនួញខ្លួនឯង ក៏ត្រូវតែពង្រីកការលក់ និងការចែកចាយរបស់ខ្លួនដល់ដៃអតិថិជន តាមរយៈការបញ្ចុះតម្លៃ តាមរយៈការដឹកជញ្ជូនដល់លំនៅដ្ឋានផ្ទាល់ បន្ទាប់ពីមានការបញ្ជាទិញតាមអនឡាញ ទី៥ ការបន្តពង្រឹងសុខភាពផ្លូវចិត្ត ជាជាងការបិទអាជីវកម្ម(លើកលែងតែអាជីវកម្ម ដែលប្រកាសបិទដោយរដ្ឋាភិបាល) ដោយសារការភ័យស្លន់ស្លោពេក ព្រោះការធ្វើជំនួញកំឡុងពេលនេះ ក៏ជាឳកាសពង្រីកនូវផលិតផលថ្មី តាមរយៈការពង្រឹងសមត្ថភាពក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន។
ហេតុនេះការពង្រឹងការថែរទាំសុខភាព ការអនុវត្តន៍នូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងការគាំទ្រពីរដ្ឋាភិបាលជាក់ស្តែងពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការភ័យខ្លាច ហើយជំនួសវិញនូវការប្រុងប្រយ័ត្ន។ នេះជាអ្វីដែលមានសារៈសំខាន់ជាសារវ័ន្ត ដើម្បីប្រជាជនអាចបន្តធ្វើដំណើរទៅមុខជាមួយនឹងការរក្សាបាននូវសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្តរបស់ពួកគេ៕






