ដោយ ហ្សូលី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ បន្ទាប់ពីវិស័យអចលនទ្រព្យ ក្នុងប្រទេសគ្មានចរាចរណ៍ទិញលក់សោះ។

ភ្នាក់ងារអចលនទ្រព្យ១២នាក់បានប្រាប់ថា ការសាកសួរ ការជួល និងជាវ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការផ្ទុះឡើងនៃCovid-19។ ពួកគេបាននិយាយថា កាលពីពេលថ្មីៗនេះ មិនមានសំណើសុំមើលលក្ខណៈសម្បត្តិអចលនទ្រព្យឡើយ។
អ្នកអភិវឌ្ឍន៍ និងអតីតប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងផ្ទះនៅសង្កាត់ប៉េណាងបានមានប្រសាសន៍ឲ្យដឹងថា គាត់ជឿជាក់ថាសកម្មភាពរហ័ស និងការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល អាចធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ។រដ្ឋាភិបាល ពិតជាមានអត្ថប្រយោជន៍ និងជួយបានច្រើនណាស់ សម្រាប់អ្នកអភិវឌ្ឍន៍ដែលកំពុងសាងសង់អចលនទ្រព្យរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរតែគិតគូរ ពីការរំខានដែលបណ្តាលមកពីបទបញ្ជា និងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ ពន្យារពេលកាលបរិច្ឆេទបញ្ចប់”។ លោកបន្ថែមថា “ការខ្វះខាតរបស់ធនាគារ លើលក្ខខណ្ឌសងប្រាក់ និងសេវាកម្មប្រាក់កម្ចីក័មានផងដែរសម្រាប់វិបត្តិនេះ”។
រដ្ឋាភិបាលគួរតែជំរុញឲ្យមានការផ្អាក ការដំឡើងប្រាក់កម្ចី សម្រាប់អ្នកទិញផ្ទះក៏ដូចជា ប្រាក់កម្ចីសេវាកម្មនានា ដែលត្រូវបានយកទៅផ្តល់ហិរញ្ញប្បទាន ដល់អគារពាណិជ្ជកម្មនិងឧស្សាហកម្ម។
ក្រុមហ៊ុនមួយចំនួន ក៏បានស្នើឱ្យមានការពង្រីក និងលើកកំពស់យុទ្ធនាការម្ចាស់កម្មសិទ្ធិលើផ្ទះ ដែលរដ្ឋាភិបាលបានផ្តួចផ្តើមកាលពីឆ្នាំមុន ដោយនិយាយថា វាពិតជានាំមកនូវភាពប្រសើរឡើងខ្លះ ដល់ទីផ្សារអចលនទ្រព្យ តែយ៉ាងណាតម្លៃចាប់ផ្តើមធ្លាក់ចុះនៅពេលការគំរាមកំហែងពីមេរោគCovid-19។
ក្រុមហ៊ុនអចលនទ្រព្យ បានកំពុងព្យាយាមលក់តាមរយៈវីដេអូ ដែលបានបង្ហោះនៅលើអ៊ីនធឺរណែត ដើម្បីកុំអោយអ្នកទិញមានឱកាសនៅតាមទីតាំងនានាមើលវា។
យោងតាមស្ថិតិរបស់មជ្ឈមណ្ឌល ព័ត៌មានអចលនទ្រព្យជាតិបានបង្ហាញថា ផ្ទះចំនួន៣១,០៩២ ខ្នងត្រូវបានគេលក់ចេញគិតត្រឹមខែកញ្ញាឆ្នាំមុន៕






