ការផ្ទុះឡើងនៃជំងឺ COVID-19 ជំរុញឱ្យមានការស្វែងរកអចលនទ្រព្យតាម Online កើនឡើងនៅកម្ពុជា

ការផ្ទុះឡើងនៃជំងឺ COVID-19 ជំរុញឱ្យមានការស្វែងរកអចលនទ្រព្យតាម Online កើនឡើងនៅកម្ពុជា
ចែករំលែក

ប្រែ​សម្រួល​ដោយ ប៊ី

ភ្នំពេញៈ វិបត្តិ Covid-19 មិន​ប្រាកដជា​បណ្តាល ឲ្យ​មាន​ភាពអវិជ្ជមាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​ការរៀបចំ​ផែនការ​និង​ការលក់​តាម​អន​ឡាញ​បាន និង​កំពុង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នៅ​កម្ពុជា។

 លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​នៃ Realestate.com.kh មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា យើង​កំពុង​មើលឃើញ​ពី​ការកើនឡើង នៃ​ការស្វែងរក និង​សាក​សួររក​អចលនទ្រព្យ​តាម Internet ឬ​អន​ឡាញ ទោះបីជា​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​នេះ​ក៏ដោយ។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា COVID-19 បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន១៧០ ហើយ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៧២០,០០០ នាក់​នៅ​ទូទាំង​ពិភពលោក។

រដ្ឋាភិបាល និង​អង្គការ​សុខភាព​នៅ​ទូទាំង​ពិភពលោក បានដាក់​ចេញ​គោ​លន​យោ បាយ​ដាក់​មនុស្ស​ដាច់​ដោយ​ឡែ​ង (ច​តា​ឡី​ស័ក) ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។ ជា​លទ្ធផល មនុស្ស​កាន់តែច្រើន​កំពុងស្នាក់នៅ និង​ធ្វើការ​ពី​ផ្ទះ។ ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​បញ្ឈប់​អ្នកទិញ​នៅ​កម្ពុជា ពី​ការស្វែងរក​ការទិញ​អចលនទ្រព្យ​តាម Internet នោះទេ។

លោក O’Sullivan បាន​បន្តថា “អ្នកទិញ​ទាំងនេះ ដឹង​យ៉ាងច្បាស់​ពី​ផលប៉ះពាល់​នៃ​គោលនយោបាយ​ទាំងនេះ ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន។ មនុស្ស​កាន់តែច្រើន​កំពុងតែ​អនុវត្ត​n^ដូចនឹង​វិធានការណ៍​ដូចគ្នា នឹងត្រូវ​បានអនុម័ត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​គិតថា នេះ​ជា​រឿង​មួយ​ដែល​ជំរុញ​ចរាចរណ៍ ដែល​យើង​បានឃើញ​កាលពី​ខែ​មុន​នៅលើ​គេហទំព័រ Realestate.com.kh”។

ការស្វែងរក​អចលនទ្រព្យ​តាម​អន​ឡាញ​នៅលើ Realestate.com.kh បាន​កើនឡើង២០ភាគរយ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ការរីក​រាលដាល​នៃ COVID-19 ទៅកាន់​ប្រទេស​អ៊ីរ៉ង់ អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ការកើនឡើង​នៃ​ចរាចរណ៍​ស្វែងរក​តាម​អន​ឡាញ​នេះ ក៏​បានឃើញ​ការសាកសួរ ដោយ​ការគាំទ្រ​ការជជែក​ផ្ទាល់​តាម​វីដេអូ​ខ​ល (Live-chat) កើនឡើង៤៣ភាគរយ ក្នុង​រយៈពេល​ដូចគ្នា។

លោក​បាន​ចែករំលែក​ថា “ការផ្លាស់ប្តូរ​ទាំងនេះ បានក្លាយ​ជាការ​កើនឡើង​ចំនួន ២២ភាគរយ​សម្រាប់​អតិថិជន។

នៅពេល​ត្រូវបាន​គេ​សួរថា ហេតុអ្វី​បានជា​មនុស្ស​ចាប់អារម្មណ៍ ក្នុងការ​ស្វែងរក​អចលនទ្រព្យ​តាម​អន​ឡាញ ក្នុងពេល​មាន​ជំងឺ​រាតត្បាត​នេះ លោក O’Sullivan បាន​មានប្រសាសន៍ថា មានរឿង​មួយចំនួន​ដែល​ជំរុញ​នូវ​និន្នាការ​នេះ ទីមួយ មនុស្ស​កាន់តែច្រើន​ស្នាក់នៅ​ក្នុងផ្ទះ​មានន័យថា មាន​មនុស្ស​ជាច្រើន​មាន​ពេល​ជាច្រើន ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ។ ទី​ពីរ ការធ្លាក់ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច ដែល​កំពុង​កើតឡើង​បាន​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ផ្តល់​ការផ្សព្វផ្សាយ ដែលមាន​ប្រាក់ចំណេញ ដើម្បី​ទាក់ទាញ​អ្នកទិញ។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា មានការ​កើន​ឡើងជា​លំដាប់ នៃ​ការទាញយក​សម្រាប់​កម្ម​វិធី​ទូរស័ព្ទ​ចល័ត លើ​អចលនទ្រព្យ​ដែល​បង្ហាញថា អ្នកទិញ​ចាប់អារម្មណ៍ ជាពិសេស​ចំពោះ​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី​នៅលើ​គេហទំព័រ Realestate.com.kh។

គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​របស់ Realestate.com.kh បានទទួល​ព័ត៌មានថ្មីៗគួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ។ នៅក្នុង​ឆ្នាំ២០១៩ បន្ទប់​តាំង​បង្ហាញ​និម្មិត៣៦០ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍ នៃ​បន្ទប់​តាំង​បង្ហាញ​តាម​អន​ឡាញ ដែល​អាច​ផ្លាស់ប្តូរ​នៅ​ជុំវិញ​ទ្រព្យសម្បត្តិ​ណាមួយ ដែល​ពួកគេ​កំពុង​មើល។

កម្មវិធី​ទូរស័ព្ទ​ចល័ត​មានមុខ​ងារ​រក​នៅផ្ទះ​ផងដែរ ដែល​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​នូវ​អ្វីដែល​ពួកគេ​កំពុង​ស្វែងរក និង​បញ្ជូន​សំណួរ​ទាំងនេះ​ទៅ​ភ្នាក់ងារ ដែលមាន​ផលប័ត្រ​ពាក់ព័ន្ធ។

លោក​បាន​ថ្លែងថា “យើង​ដឹងថា ពេលវេលា​នឹង​ពិបាក​សម្រាប់ វិធី​សាមញ្ញ​នៃ​ទីផ្សារ​អចលនទ្រព្យ។ នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​បាន​អនុវត្តន៍​លក្ខណៈ ពិសេស​តាម​អន​ឡាញ​ទាំងនេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកទិញ ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍន៍​ជាមួយគ្នា ដោយ​មិន​គិតពី​រយៈពេល​នៃ​ការផ្ទុះ​ឡើង​ដែល​អាច​កើតមាន។

ចំពោះ​ការព្យាករណ៍​របស់លោក អំពី​រយៈពេល​នៃ​ការផ្ទុះ​ឡើង នឹងមាន​រយៈពេល​ប៉ុន្មាន លោក​បាន​មានប្រសាសន៍ថា “អ្នកវិភាគ​និង​អ្នក​ទីផ្សារ​ក៏​ព្រមព្រៀងគ្នា​ដែរ​ថា យើង​នឹង​ឃើញ​វា​ក្នុង​រយៈពេល​ពី៦ ទៅ១២ ខែ​ខាងមុខ​ទៀត ខណៈ​ករណី​ឆ្លង​ជាច្រើន​ត្រូវបាន​បញ្ជាក់។ លោក​បាន​បន្តថា “ប៉ុន្តែ​ពួកគេ​យល់ស្រប​ថា នេះ​មិនមែនជា​បញ្ហា​ធំ ឬ​ជា​ស្ថានភាព​អចិន្ត្រៃយ៍​ទេ។

លោក​បាន​មានប្រសាសន៍ថា “ខ្ញុំ​គិតថា អ្នកស្វែងរក​អចលនទ្រព្យ​ទ្រព្យសម្បត្តិ​កម្ពុជា​ក៏​ដឹង​រឿងនេះ​ដែរ”៕


ចែករំលែក