ដោយ ហ្សូលី
ភ្នំពេញៈ វិស័យកាត់ដេរសម្លៀកបំពាក់នៅអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងការបិទទ្វាររោងចក្រ ដែលអាចបណ្តាលឱ្យជួបហានិភ័យមួយចំនួន នៅពេលអតិថិជនទិញរាយនៅអឺរ៉ុបនិងអាមេរិក បិទហាងនិងផ្អាកការបញ្ជាទិញ ដោយសារតែជំងឺរាតត្បាត Covid-19 ។
អ្នកផលិតសម្លៀកបំពាក់នៅកម្ពុជា បង់ក្លាដេស មីយ៉ាន់ម៉ា និងវៀតណាម រហូតមកដល់ពេលនេះ មានរោងចក្រមួយចំនួនប៉ុណ្ណោះ ដែលបិទទ្វារដោយសារតែមានការរំខានដល់បណ្តាញផ្គត់ផ្គង់នៅប្រទេសចិន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា មានរោងចក្រប្រហែល ២០០ កន្លែងដែលមានកម្មករប្រហែល១៦០.០០០នាក់ អាចនឹងបិទប្រតិបត្តិការរបស់ខ្លួន ជាបណ្តោះអាសន្ននៅចុងខែមីនានេះ ប្រសិនបើពួកគេអស់ការនាំចូលវត្ថុធាតុដើមពីប្រទេសចិនសារជាថ្មី។
នៅប្រទេសកម្ពុជាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានចំនួន២ភាគ៥ នៃផលិតផលក្នុងស្រុកសរុប ផ្តល់ការងារដល់កម្មករជាង ៨០០.០០០នាក់ ដែលតំណាងឱ្យនិយោជិកធំជាងគេនៅក្នុងប្រទេស។ ប្រទេសជាច្រើនរួមទាំងកម្ពុជា និងវៀតណាមថ្មីៗនេះ បានបិទព្រំដែនរបស់ខ្លួន និងរឹតត្បិតការធ្វើដំណើរផ្ទៃក្នុង ប៉ុន្តែមិនបានបញ្ឈប់សកម្មភាពអាជីវកម្មផលិតសម្លៀកបំពាក់ទេ។
ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញវាយនភ័ណ្ឌធំជាងគេទី៨ លើពិភពលោកបានធ្លាក់ចុះមកត្រឹម១,៧% ក្នុងខែមករា និងកុម្ភៈ។ តួលេខនោះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពណ៌ក្រហម នៅពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបចាក់សោប្រទេស។
កាលពីសប្តាហ៍មុនកាសែតមីយ៉ាន់ម៉ាថាមបានរាយការណ៍ថា យ៉ាងហោចណាស់មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២០ ក្នុងចំណោម ៥០០នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបិទទ្វារ ខណៈដែលកម្មករកាត់ដេរចំនួន ១០.០០០នាក់ នៃចំនួនសរុបកន្លះលាននាក់ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។
ក្រុមអ្នកវិភាគជឿជាក់ថា ការប្រើប្រាស់រួមទាំងសម្លៀកបំពាក់ នឹងកើនឡើងយ៉ាងខ្លាំងនៅបស្ចិមប្រទេសវិញ បន្ទាប់ពីប្រជាជនរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យចាកចេញនៃការដាក់ឱ្យនៅដាច់ពីគ្នា។
ថ្មីៗនេះអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតដើម្បីបិទព្រំដែន រឹតត្បិតចលនាសាធារណៈ និងអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា Covid-19 បានដាក់កម្រិតលើការរឹតបន្តឹង ដែលអាចមានរយៈពេលរាប់សប្តាហ៍។
ទន្ទឹមនឹងនេះអង្គការអន្តរជាតិផ្នែកការងារ (ILO)ប៉ា ន់ប្រមាណថា ការងារ២៥លានកន្លែងនៅទូទាំងពិភពលោក អាចបាត់បង់ដោយសារលទ្ធផលនៃវិបត្តិ Covid-19។ អ្នកវិភាគឧស្សាហកម្មនិយាយថា អ្នកផលិតសម្លៀកបំពាក់ភាគច្រើន មានជម្រើសរស់រានមានជីវិតពីរ។
រដ្ឋាភិបាលកម្ពុជា បានសន្យាជាមួយកម្មករ៦០ភាគរយនៃប្រាក់ ឈ្នួលអប្បបរមាថ្នាក់ជាតិសម្រាប់រយៈពេល៦ខែ ប្រសិនបើពួកគេត្រូវបានបញ្ឈប់ ពីការងារដោយសារការបិទរោងចក្រ។ រដ្ឋនឹងចូលរួមវិភាគទានចំនួន២ភាគ៣ និងនិយោជកមួយភាគបីក្រោមគ្រោងការណ៍នេះ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ Covid-19 ដែលមានទឹកប្រាក់២ពាន់លានដុល្លារ៕ (AFP)