ដោយគង់ សូរិយា
ភ្នំពេញៈ ខ្នែងស្ពានអាកាសក្បាលថ្នល់ តភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមបានបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១ ឧសភានេះហើយ។ នេះបើយតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹង។

ដោយគង់ សូរិយា
ភ្នំពេញៈ ខ្នែងស្ពានអាកាសក្បាលថ្នល់ តភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមបានបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១ ឧសភានេះហើយ។ នេះបើយតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹង។

លោកម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីល្ងាចថ្ងៃទី៣០ មេសាកន្លងមកថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម បានស្ថាបនារួចរាល់ និងបើកអោយដំណើរការ ចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២០នេះតទៅ ។
លោកបន្តថា “ការស្ថាបនាស្ពានអាកាសថ្មីបន្ថែមទៀតនេះ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះតែម្តង។ លោកបន្តថា “រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំរិះរកមធ្យោបាយសាងសង់ស្ពានថ្មីបន្ថែម និងដាក់អោយដំណើរការក្នុងពេលនេះ អោយការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង” ។
មកដល់ពេលនេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ កន្លែងគឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ។

ចំណែកលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា គម្រោងនេះស្ថាបនាដោយក្រុមហ៊ុន OCIC។ ស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង ៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ មានទទឹង ៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕