ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ដល់អតិថិន ម្ចាស់ផ្សាររាត្រីកុងទីណ័រ ”ភូមិមូល” នឹងរៀបចំកម្មវិធីពិសេសមួយ ដោយមានការចូលរួមសម្តែងពីតារាល្បីៗ ក្រុមបង្ហាញម៉ូត និងក្រុមម៉ូតូធំនាថ្ងៃចុងសប្តហ៍នេះ។
លោកសោម កែវម៉ាលីដា តំណាងម្ចាស់ផ្សាររាត្រីកុងទំណ័រ”ភូមិមូល” ស្ថិតនៅលើបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ(ទល់មុខសាកលវិទ្យាល័យលឹមកុកវីង) បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាល្ងាចថ្ងៃទី២៣ មិនានេះថា ផ្សាររាត្រីកុងទំណ័រ “ភូមិមូល”នៅតែបើកដំណើរការធម្មតា ចាប់ពីម៉ោង៦ ដល់១២យប់។ លោកបន្តថា ផ្សារនេះតែងតែមានកម្មវិធីពិសេសៗ សម្រាប់បំរើការកំសាន្តសប្បាយរបស់អតិថិជន ជាក់ស្តែងនៅថ្ងៃទី២៤ និងថ្ងៃទី២៥មិនានេះ ផ្សាររាត្រីកុងទំណ័រនឹងមានការចូលរួមសម្តែងពីតារាចម្រៀងសាន ផានិត ក្រុមបង្ហាញម៉ូត និងក្រុមម៉ូតូធំ។




















