ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សជាច្រើននឹកឃើញតែផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ ប៉ុន្តែផ្លូវក្រវ៉ាត់ក្រុងទី២រឹងតែសំខាន់ ព្រោះគ្មានក្រវ៉ាត់ក្រុងទី២ ក៏គ្មានទី៣ដែរ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សជាច្រើននឹកឃើញតែផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ ប៉ុន្តែផ្លូវក្រវ៉ាត់ក្រុងទី២រឹងតែសំខាន់ ព្រោះគ្មានក្រវ៉ាត់ក្រុងទី២ ក៏គ្មានទី៣ដែរ។

យោងតាមរបាយការណ៍របស់មន្ទីរសាធារណការៈ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០ ជាលទ្ធផលនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ បានសម្រេចប្រមាណ ៩៧ភាគរយ។
ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែង ក្នុងការពង្រីកផ្លូវក្រវ៉ាត់ក្រុងដើម្បីធ្វើយ៉ាណា សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរវាងកំណាត់ទី២ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២(ត្រង់ព្រែកសំរោង តាខ្មៅ)។
បើនិយាយឱ្យងាយយល់ ផ្លូវក្រវ៉ាត់ក្រុងទី២ តភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវមុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។
ផ្លូក្រវ៉ាត់ក្រុងភ្ជាប់ទៅភាគខាងត្បូង នៃរាជាធានីភ្នំពេញនេះ មានប្រវែង១៧ គីឡូម៉ែត្រ គ្រោងចំណាយជិត៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន ដោយប្រើរយៈសាងសង់៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។
ផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី២ តម្លៃជិត៦២លានដុល្លារអាមេរិកនេះ ត្រូវបានបើកការ ដ្ឋានសាងសង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ចំថ្ងៃដែលផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ផ្លូវក្រវ៉ាត់ក្រុងទី២នេះ បែងចែកជាពីរកំណាត់ ដោយកំណាត់ទី១ មានប្រវែង១០ គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ប្រមាណជាង១០ លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម ហើយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុលបានឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។
លោកបន្តថា “តំបន់ទំនប់កប់ស្រូវកំពុងមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែកចាយទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុងហូជីមិញប្រទេសវៀតណាមផងដែរ” ៕