ដោយ ប៊ី
ភ្នំពេញៈ ថ្ងៃនេះគេទំព័រ Propertyarea.asia នឹងនាំអារម្មណ៍របស់អស់លោក អ្នកទៅដឹងពីតម្លៃអគារ ដែលត្រូវបានចំណាយប្រាក់ សាងសង់អស់តម្លៃថ្លៃជាងគេបំផុតលើពិភពលោក។
អគារឈ្មោះ Abraj Al-Bait គឺជាអាគារដែលថ្លៃជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុង Mecca អារ៉ាប៊ីសាអូឌីត។ ការចំណាយសរុបនៃការសាងសង់អគារនេះ ត្រូវបានគេប៉ាន់ស្មានថាចំណាយប្រាក់១៥ពាន់លានដុល្លារ។
-->
អគារត្រូវបានសាងសង់ជាផ្នែកមួយ នៃគម្រោងមួយដែលមានឈ្មោះថា King Abdulaziz Endowment Project ដែលមានគោលបំណងធ្វើទំនើបកម្មទីក្រុង Mecca និងផ្តល់នូវកន្លែងល្អប្រសើរ ដល់អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់ ដែលបានមកដល់កន្លែងនោះជារៀងរាល់ឆ្នាំ។
អគារកណ្តាលនៃបរិវេញអគារនេះ ដែឡត្រូវបានហៅថា Makkah Royal Clock Tower គឺជាសណ្ឋាគារ Fairmont Hotel ជាអគារខ្ពស់បំផុតលំដាប់ទីបួន នៅលើពិភពលោក។ វាក៏មានមុខនាឡិកាធំបំផុតនៅលើពិភពលោកផងដែរ ហើយវាក៏ជានាឡិកាខ្ពស់បំផុតដែលមានកម្ពស់១,៣០០ ហ្វីតពីលើដីផងដែរ។
បរិវេណអគារទាំងមូល មានទីតាំងនៅតែពីរបីម៉ែត្រ ពីកន្លែងសក្ការៈបូជារបស់អ៊ីស្លាម Masjid al-Haram។ បរិវេណអគារទាំងមូលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Saudi Binladin Group ៕