រដ្ឋាភិបាល​បោះទុន​រាប់លាន​ដុល្លារ​ក្នុងការ​ពង្រីក និង​ស្ថាបនា​ផ្លូវ​ទៅកាន់​តំបន់ឆ្នេរសមុទ្រ និង​ព្រំដែន

0

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​បោះទុន​រាប់ពាន់​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក និង​ស្ថាបនា​ផ្លូវ​ថ្មី​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​តំបន់​ខេត្ត​ជាប់មាត់​សមុទ្រ និង​ព្រំដែន ដើម្បី​បង្កើន​ការដឹកជញ្ជូន និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ដាក់ចេញ​នូវ​យុត្តិសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ការរីក​ចំរើនប​ន្ថែ​ម​ទៀត។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​សារព័ត៌មាន​កាលពី​កន្លង​មក​ថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោ​យស ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រ​ម៉ែ​ប្រមូល​ថវិកា​ពី​ប្រទេស​ជា​ដៃគូ និង​កម្ចី​នានា​នា ហើយ​បាន​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក លើ​ការធ្វើ​ផ្លូវ​នានា​នៅ​ទូទាំង​ទេស។

លោក​បន្តថា “បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ បាន​នឹង​កំពុង​ពង្រីក សាងសង់ និង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ជាតិសំខាន់ៗ ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ជាប់មាត់​សមុទ្រ និង​ទៅកាន់​ជាយដែន​នៃ​ប្រទេស ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ដឹកជញ្ជូន​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង កាត់បន្ថយ​គ្រោះថ្នាក់​ចរណ៍​នៅក្នុង​ប្រទេស” ។

លោក​បន្ថែមថា យើង​បាន​នឹង​កំពុង​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត-កែប ដែលជា​ខេត្ត​នៅជាប់​មាត់សមុទ្រ ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ។ ជាមួយគ្នានេះ យើង​ក៏បាន​ស្តារឡើងវិញ​ផ្លូវជាតិ​លេខ២ ដែល​អាចធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពត​ផងដែរ។

បច្ចុប្បន្ននេះ ក្រសួង​ពង្រីក​ផ្លូវជាតិ​លេខ៥ប្រវែង ៣០៤គីឡូម៉ែត្រ ពី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-ថៃ  និង​ជា​ផ្លូវ​ត​ភ្ជាប់​អាស៊ាន ដែលមាន​តម្លៃ​ប្រមាណ៥០០ លាន​ដុល្លារ​អាមេរិក  និង​ការ​ស្ថាបន​ផ្លូវ​ល្បឿន​ពី​ភ្នំពេញ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះ​សី​នុ  រួម​ជា​នឹង​ការធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៤ផងដែរ ។

លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា ក្រៅពីនេះ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ក៏បាន​នឹង​កំពុង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ និង​ផ្លូវជាតិសំខាន់ៗជាច្រើន​ខ្សែរ​នៅក្នុង​ប្រទេស ដើម្បី ធ្វើ​ពិពិធ​កម្ម​ភស្តុភារ ឱ្យ​កាន់តែ​សម្បូរបែប និង​ការចំណាយ​លើ​ការដឹកជញ្ជូន​កាន់​តែមាន​តម្លៃថោក ព្រមទាំង​ទាន់ពេលវេលា​នៃ​ការដឹកជញ្ជូន ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​ដាក់ចេញ​ទិស​ស្លោក «មាន​ផ្លូវ មាន​ក្តីសង្ឃឹម»  ដើម្បី​ជំរុញ​ការកសាង​ផ្លូវ និង​ស្ពាន​នៅក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​ទិស​ស្លោក​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ក្រោយ​ថ្ងៃ​រំដោះ៧ មករា១៩៧៩ បាន​ប្រឹងប្រែង​រក​គ្រប់​លទ្ធភាព​ទាំងអស់ សាងសង់​ផ្លូវ និង​ស្ពាន ដែលជា​សរសៃឈាម ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ផងដែរ។

មកដល់​ពេលបច្ចុប្បន្ន​ផ្លូវ និង​ស្ពាន​ជាច្រើន​ខ្សែ​ត្រូវបាន​លើកកម្ពស់ កែលម្អ និង​សាងសង់ឡើង​ថ្មី ត​ភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា​នៅ​ទូទាំងប្រទេស។ តាមរយៈ​សមិទ្ធផល​ផ្លូវ និង​ស្ពាន​ដែល​សម្រេចបាន​ទាំងនេះ បាននិងកំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ទឹក​ជញ្ជូន​ទំនិញ។ ជាពិសេស​ក៏បាន​រួមចំណែក​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​រក្សា​មហិច្ឆតា​សាងសង់​ផ្លូវ និង​ស្ពាន ព្រមទាំង​លើកកម្ពស់​គុណភាព​ឲ្យ​កាន់តែ​ល្អប្រសើរ។ ជាពិសេស​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ ឲ្យ​បាន​កាន់តែច្រើន​ទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here