គេហទំព័រPropertyareaចាប់ផ្តើមដាក់បញ្ចូលច្បាប់សំណង់ចូលក្នុងមាតិការបស់ខ្លួន

0

ដោយគង់ សូរិយា

ភ្នំពេញៈ ដោយទទួលបានអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា គេហទំព័រPropertyarea.asiaបានចាប់ផ្តើមដាក់ច្បាប់សំ ណង់កម្ពុជាចូលក្នុងមាតិការបស់គេហទំព័រ ដែលអ្នកអានអាចចូលអាន និងទាញយកទៅប្រើប្រាស់បាន។

យោងតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅលំនៅដ្ឋានរបស់ឯកឧត្ត មឧបនាយករដ្ឋមន្ត្រីផ្ទាល់ស្ថិតនៅភូមិ៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមការងារគេហទំព័រយើងខ្ញុំ បានខិតខំធ្វើការផ្សព្វផ្សាយព័ត៌មាន និងដំណឹងចាំបាច់នានាជាច្រើន ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងរៀបចំ​​ដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសគេហទំព័របានចូលរួមផ្សព្វផ្សាយពីច្បាប់ បទ ដ្ឋានគតិយុត្តិ និងឯកសារគោលនយោបាយនានា ដើម្បីបានជាប្រយោជន៍ទៅដល់សាធារណៈជនទូទៅ ក៏ដូចជាបណ្តាអ្នកវិនិយោគជាតិនិងអន្តរជាតិ ពាក់ព័ន្ធទៅនឹងវិស័យដីធ្លី និងសំណង់។

ជាមួយគ្នានេះ ក្នុងឱកាសអនុញ្ញាត្តឲ្យលោកយិនលាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រ ​Propertyarea.asia​ និងសហការីចូលជួបសម្តែងការគួរសមនិងស្នើសុំការគាំទ្រពីក្រសួងលោកលាងមុនីរីទ្ឋរដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តីជាសុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់ថ្នាក់ដឹកនាំគេហទំព័រនិងសហការីដើម្បីធ្វើយ៉ាងណាផ្តល់ព័ត៌មានពិតមានសុក្រិតភាពដល់សាធារណៈជនដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ

លោកបន្តថាកន្លងមកមន្រ្តីក្រសួងដែនដីបានយកព័ត៌មានពីគេហទំព័រនេះទៅផ្សព្វផ្សាយដល់សាធារណៈជននិងមន្រ្តីក្រសួងបានសិក្សាស្វែងយល់ផងដែរពិសេសលោកសង្កេតឃើញថាគេហទំព័រនេះសរសេរព័ត៌មានបានល្អមានសុក្រិតភាពដោយមិនមានការបំភ្លៃព័ត៌មានណាមួយនាំឲ្យសាធារណៈជនមានការយល់ច្រឡំឡើយ

លោកលាងមុនីរិទ្ឋក៏បានជំរុញឲ្យថ្នាក់ដឹកនាំគេហទំព័រនេះបន្តរក្សានូវគុណភាពព័ត៌មានដែលមានសុក្រិតភាពដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណៈជនបន្តទៀតដើម្បីផ្តល់ជាគុណតម្លៃដល់ក្រុមហ៊ុនផងដល់សាធារណៈជនផងនិងប្រទេសជាតិផង

ជាមួយគ្នានេះលោកយិនលាងគង់បានជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពីប្រវត្តិនៃការកកើតនូវគេហទំព័រនេះពិសេសពីផែនការនិងចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឲ្យសារព័ត៌មានមួយនេះដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតរបស់សង្គមពិសេសផ្តល់នូវព័ត៌មានពិតនិងមានសុក្រិតភាពដែលសារធាណៈជននិងអ្នកវិនិយោគជាតិអន្តរជាតិអាចយកទៅប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានវិភាគពិចារណាមុនសម្រេចចិត្តវិនិយោគ

គេហទំព័រ​ Propertyarea.asia​ បានកើនបុគ្គលិកពី៤នាក់ដល់១0នាក់និងបានពង្រីកការផ្សព្វផ្សាយជាពីរភាសាគឺភាសាខ្មែរនិងភាសាអង់គ្លេសទៅកាន់់មជ្ឈដ្ឋានជាតិនិងអន្តរជាតិនិងពង្រីកការផ្សព្វផ្សាយទៅកាន់បណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ឋអនឡាញ​ (youtube​) ផងដែរ លោកបន្តថាបច្ចុប្បន្ននេះគេហទំព័ររបស់យើងបានក្លាយជាវេទិកាផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចពិសេសវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយចំនួនអ្នកអានបានកើនចន្លោះ១៥​,០០០ទៅជាង៨០​,០០០នាក់ក្នុងមួយថ្ងៃ

លោកយិនលាងគង់ក៏បានជម្រាបថ្នាក់ដឹកនាំក្រសួងពីចក្ខវិស័យរបស់គេហទំព័រនេះទៅថ្ងៃអនាគតដោយចង់ប្រែក្លាយគេហទំព័រនេះជាវេទិការបស់ជាតិដែលប្រជាពលរដ្ឋអ្នកវិនិយោគជាតិអន្តរជាតិអាចប្រើប្រាស់និងអានព័ត៌មានដើម្បីយកធ្វើជាមូលដ្ឋាននៃការពង្រីកចំណេះដឹងនិងមូលដ្ឋាននៃការត្រិះរិះពិចារណានិងវិភាគដើម្បីកាត់បន្ថយហានិភ័យនៃការបំពុលពីព័ត៌មានក្លែងក្លាយ

ជាការឆ្លើយតបលោកលាងមុនីរិទ្ឋបានកោតសរសើរដល់គេហទំព័រនេះដែលបានផ្តល់នូវព័ត៌មានពិតជាក់លាក់ដោយឈរលើមូលដ្ឋានវិភាគសុក្រិតមិនលំអៀងនិងជាបណ្តាញព័ត៌មានដែលបានផ្សព្វផ្សាយពីចំណេះដឹងថ្មី និងពីគំរោងអភិវឌ្ឍន៍ធំៗនៅកម្ពុជាដើម្បីផ្តល់ជូនឲ្យសាធារណៈជនបានសិក្សាស្វែងយល់

LEAVE A REPLY

Please enter your comment!
Please enter your name here