ដោយគង់ សូរិយា
ភ្នំពេញៈ ដោយទទួលបានអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា គេហទំព័រPropertyarea.asiaបានចាប់ផ្តើមដាក់ច្បាប់សំ ណង់កម្ពុជាចូលក្នុងមាតិការបស់គេហទំព័រ ដែលអ្នកអានអាចចូលអាន និងទាញយកទៅប្រើប្រាស់បាន។

ដោយគង់ សូរិយា
ភ្នំពេញៈ ដោយទទួលបានអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា គេហទំព័រPropertyarea.asiaបានចាប់ផ្តើមដាក់ច្បាប់សំ ណង់កម្ពុជាចូលក្នុងមាតិការបស់គេហទំព័រ ដែលអ្នកអានអាចចូលអាន និងទាញយកទៅប្រើប្រាស់បាន។

យោងតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅលំនៅដ្ឋានរបស់ឯកឧត្ត មឧបនាយករដ្ឋមន្ត្រីផ្ទាល់ ស្ថិតនៅភូមិ៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមការងារគេហទំព័រយើងខ្ញុំ បានខិតខំធ្វើការផ្សព្វផ្សាយព័ត៌មាន និងដំណឹងចាំបាច់នានាជាច្រើន ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសគេហទំព័របានចូលរួមផ្សព្វផ្សាយពីច្បាប់ បទ ដ្ឋានគតិយុត្តិ និងឯកសារគោលនយោបាយនានា ដើម្បីបានជាប្រយោជន៍ទៅដល់សាធារណៈជនទូទៅ ក៏ដូចជាបណ្តាអ្នកវិនិយោគជាតិ– និងអន្តរជាតិ ពាក់ព័ន្ធទៅនឹង វិស័យដីធ្លី និងសំណង់។
ជាមួយគ្នានេះ ក្នុងឱកាសអនុញ្ញាត្តឲ្យលោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីក្រសួង លោកលាង មុនីរីទ្ឋរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់អនុសាសន៍ល្អៗជាច្រើន ដល់ថ្នាក់ដឹកនាំគេហទំព័រ និងសហការី ដើម្បីធ្វើយ៉ាងណាផ្តល់ព័ត៌មានពិត មានសុក្រិតភាពដល់សាធារណៈជន ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកបន្តថា កន្លងមកមន្រ្តីក្រសួងដែនដីបានយកព័ត៌មាន ពីគេហទំព័រនេះទៅផ្សព្វផ្សាយដល់សាធារណៈជន និងមន្រ្តីក្រសួងបានសិក្សាស្វែងយល់ផងដែរ ពិសេសលោកសង្កេតឃើញថា គេហទំព័រនេះសរសេរព័ត៌មានបានល្អ មានសុក្រិតភាព ដោយមិនមានការបំភ្លៃព័ត៌មានណាមួយ នាំឲ្យសាធារណៈជនមានការយល់ច្រឡំឡើយ។
លោកលាង មុនីរិទ្ឋក៏បានជំរុញឲ្យថ្នាក់ដឹកនាំគេហទំព័រនេះ បន្តរក្សានូវគុណភាពព័ត៌មាន ដែលមានសុក្រិតភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណៈជនបន្តទៀត ដើម្បីផ្តល់ជាគុណតម្លៃដល់ក្រុមហ៊ុនផង ដល់សាធារណៈជនផង និងប្រទេសជាតិផង។
ជាមួយគ្នានេះ លោកយិន លាងគង់បានជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពីប្រវត្តិនៃការកកើតនូវគេហទំព័រនេះ ពិសេសពីផែនការ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឲ្យសារព័ត៌មានមួយនេះដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតរបស់សង្គម ពិសេសផ្តល់នូវព័ត៌មានពិត និងមានសុក្រិតភាព ដែលសារធាណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគ។
គេហទំព័រ Propertyarea.asia បានកើនបុគ្គលិកពី៤នាក់ ដល់១0នាក់ និងបានពង្រីកការផ្សព្វផ្សាយជាពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេសទៅកាន់់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងពង្រីកការផ្សព្វផ្សាយទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ឋអនឡាញ (youtube) ផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ គេហទំព័ររបស់យើងបានក្លាយជាវេទិកាផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជា ដោយចំនួនអ្នកអានបានកើនចន្លោះ១៥,០០០ ទៅជាង៨០,០០០នាក់ក្នុងមួយថ្ងៃ។
លោកយិន លាងគង់ក៏បានជម្រាបថ្នាក់ដឹកនាំក្រសួង ពីចក្ខវិស័យរបស់គេហទំព័រនេះទៅថ្ងៃអនាគត ដោយចង់ប្រែក្លាយគេហទំព័រនេះជាវេទិការបស់ជាតិ ដែលប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ អន្តរជាតិអាចប្រើប្រាស់ និងអានព័ត៌មានដើម្បីយកធ្វើជាមូលដ្ឋាននៃការពង្រីកចំណេះដឹង និងមូលដ្ឋាននៃការត្រិះរិះពិចារណា និងវិភាគដើម្បីកាត់បន្ថយហានិភ័យនៃការបំពុលពីព័ត៌មានក្លែងក្លាយ។

ជាការឆ្លើយតបលោកលាង មុនីរិទ្ឋបានកោតសរសើរដល់គេហទំព័រនេះ ដែលបានផ្តល់នូវព័ត៌មានពិតជាក់លាក់ ដោយឈរលើមូលដ្ឋានវិភាគ សុក្រិតមិនលំអៀង និងជាបណ្តាញព័ត៌មាន ដែលបានផ្សព្វផ្សាយពីចំណេះដឹងថ្មីៗ និងពីគំរោងអភិវឌ្ឍន៍ធំៗនៅកម្ពុជា ដើម្បីផ្តល់ជូនឲ្យសាធារណៈជនបានសិក្សាស្វែងយល់៕
