ផលប៉ះពាល់​គ្រោង​ផ្លូវ​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តកណ្តាលត្រូវបាន​ដោះស្រាយ

0

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់​បាន ដោះស្រាយ​ផលប៉ះពាល់​លើ​គម្រោង​សាងសង់ ផ្លូវ​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ខេត្តកណ្តាល​ជូន​ប្រជាពលរដ្ឋ​ចំនួន២៩គ្រួសារ ស្មើនឹង៣១ក្បាលដី។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​ក​កន្លងមក​នេះ​ថា ក្រុមការងារ​អន្តរក្រសួង បានផ្តល់​ដោះស្រាយ​គោលនយោបាយ ជូន​ប្រជាពលរដ្ឋ​ចំនួន២៩គ្រួសារ​ស្មើ៣១ក្បាលដី ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​ផ្លូវ​ចូល​ទីតាំង​ដីឡូត៍​លំនៅឋាន សម្រាប់​រៀបចំ​ជូន​ប្រជា​លប​រដ្ឋ រស់នៅ​បណ្តោះអាសន្ន​ក្នុង​សំណង់​បណ្តោះអាសន្ន ស្ថិតក្នុង​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី។

របាយការណ៍​ដដែល​ប​ន្ត​ថា ក្រុមការងារ​ក្រសួង ក៏បាន​ចុះ​ស្រង​ជំហរ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ដោះស្រាយ​ក្បាលដី ដែល​រង​ផលប៉ះពាល់ ស្ថិតនៅក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ផងដែរ ស្របតាម​គោលនយោបាយ និង​ផែន​ការដែល​បានដាក់​ចេញ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​ឱ្យដឹង​កន្លង​មកនេះ​ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុក​ដា​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ជូន ប្រជាពលរដ្ឋ​ដែល​ប៉ះ​នឹង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​នេះ​តាម​គម្រោង​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ តម្លៃ​មិន​លើសពី៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដី។

អ្នកឧកញ៉ា​ពុង ឃាវ​សែ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​សម្តែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិ​សេ​លោក ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា ដែល​បាន​យកចិត្តទុកដាក់ ក្នុង​ការសហការ​ដោះស្រាយ​ផលប៉ះពាល់​នេះ ដើម្បី  ឱ្យ​ដំណើរ​ការសាងសង់​ប្រ​ត្តិ​ទៅដោយ​រលូន និង​សម្រេច​តាម​ផែនការ​រហូតមកដល់​ពេលនេះ។

អ្នកឧកញ៉ា​បន្តថា គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ បានផ្តល់​ឱកាស​ការងា​រ​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​កន្លែង និង​ជា​កន្លែង​សម្រាប់​ផ្តល់​បទពិសោធន៍ និង​សិក្សា​រៀនសូត្រ ដល់​ស្ថា​ត្យ​ករ​ខ្មែរ​ជាច្រើន​ពាន់​នាក់​ពី​គម្រោង​នេះ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការរីក​ចំរើនប​ន្ថែ​ម​ទៀត។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថាបនា​លើដី​ទំហំ​ប្រមាណ២៦០០ ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃ​ការសាងសង់ ព្រលាន​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាច​នឹង​បញ្ចប់​ដំណាក់កាល​ទី១ នៅ​ឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគ​ព្រលានយន្ដហោះ​មួយ​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F អនុញ្ញាតឱ្យ​ប្រភេទ​ព្រលានយន្តហោះ​ធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​ចុះចត​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here