បុរី​ជេ អ ភី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៥ ផ្តល់​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់តែ​ពិសេស

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ជា​ឱកាស​ដ៏​ល្អ និង​កម្រ​មាន​បំផុត​សម្រាប់​អ្នក ដែលមាន​បំណង​ចង់បាន​លំនៅដ្ឋាន​បែប​ទំនើប និង​ទាន់សម័យ​នៅក្នុង​គម្រោង​បុរី ជេ អរ ភី ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៥ ដោយ​លោកអ្នក​គ្រាន់តែ​ធ្វើការ​កក់​ត្រឹម ៥០០ដុល្លារ​តែប៉ុណ្ណោះ នឹង​ក្លាយជា​ម្ចាស់​ភ្លាម ជាមួយនឹង​ការបង់​រំ​លោះ​ឥត​ការប្រាក់​រហូតដល់​រយៈ​ពេល ២ឆ្នាំ។

ស្ថិតនៅក្នុង​តំបន់ ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម និង​សំណង់​លំនៅឋាន​ព្រោងព្រាត រួមជាមួយ​សកម្មភាព នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​ប្រសើរ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅឋាន​ជេ អរ ភី ផ្សារ​ត្រាច (JRP Premium) ដែល​កំពុង​សម្រុក​ការសាងសង់ នៅក្នុង​ដំណាក់កាល​ទី២នៃ​គម្រោង​សរុប​ដែលមាន​ផ្ទះ​ចំនួន ២៣០ខ្នង។

គម្រោង​មួយ​នេះ ស្ថិតនៅ​ជិត​ផ្សារ​ត្រាច ជាប់​ផ្លូវរដ្ឋ​ទំហំ៣០ម៉ែត្រ ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៥២១ ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​រោងចក្រ សហគ្រាស​តូចធំ​ច្រើនជាង២០ទីតាំង ដែល​កំពុង​មានដំណើរ​ការ​ស្រាប់ មាន​មន្ទីរពេទ្យ វត្ត​អារាម សាលារៀន​រដ្ឋ និង​ឯកជន រួមជាមួយ​នឹង​ផ្ទះ​ស្នាក់​របស់​កម្មករ-កម្មការិនី​រោងចក្រ​ផងដែរ។ ដោយឡែក​នៅក្នុង​គម្រោង ក៏មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ត្រឹមត្រូវ មាន​បណ្តាញ​ទឹកស្អាត អគ្គិសនី បណ្តាញ​បង្ហូរទឹក មាន​សួនច្បារ​សម្រាប់​ហាត់ប្រាណ សួន​កុមារ និង​ការបង្កើត​តំបន់​បែ​តង ដែលជា​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន និង​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​ផងដែរ។

លក្ខណៈពិសេស​នៃ​លំនៅឋាន​នៅក្នុង​គម្រោង​មួយ​នេះ ក្រៅពី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ត្រឹម​ជាង៣ម៉ឺន​ដុល្លារ គ្រប់​លំនៅឋាន​ទាំងអស់ សុទ្ធតែ​ត្រូវបាន​សាងសង់ឡើង​បែប​ទំនើប​ស្របតាម​បច្ចេកទេស​សំណង់​យ៉ាង​ត្រឹមត្រូវ ផ្តល់​ផាសុកភាព​ដល់​ការរស់នៅ​យ៉ាង​កក់ក្ដៅ ហើយ​ថែមទាំង​អាច​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រសើរ។

លំនៅឋាន​បែប​ប្រណីតភាព​នៅក្នុង​គម្រោង​ទី២នេះ កាន់តែ​មាន​ភាព​ទាក់ទាញ ដោយ​ទំហំ​ផ្ទះ៤,២ X១២ ម៉ែត្រ មាន​បន្ទប់​គេង​ចំនួន២ បន្ទប់ទឹក​ចំនួន២ បន្ទប់ទទួលភ្ញៀវ​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ​ចំនួន១ មានផ្ទះ​បាយ​ចំនួន និង​សល់​ទីធ្លា​ក្រោយ​ផ្ទះ​ជាង៣ម៉ែត្រ ខាងមុខផ្ទះ​ជាង៦ម៉ែត្រ ដែល​ផ្តល់់​ភាពងាយស្រួល​ចត​យានយន្ត និង​ទុកដាក់​សម្ភារៈផ្សេងៗ ដោយមាន​ការរៀបចំ​ទីកន្លែង​ទុកដាក់​សំរាប​យ៉ាង​មាន​របៀប​បំផុត។

ទីតាំង​គម្រោង លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ហួស​ផ្សារ​ឧដុង្គ​ចម្ងាយ៣គីឡូម៉ែត្រ នៅ​ខាងក្រោយ​ផ្សារ​ត្រាច​ប្រមាណ​ជាង៣០០ម៉ែត្រ ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង។

សម្រាប់​ព័ត​មាន​លម្អិត​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕

LEAVE A REPLY

Please enter your comment!
Please enter your name here