ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ជាឱកាសដ៏ល្អ និងកម្រមានបំផុតសម្រាប់អ្នក ដែលមានបំណងចង់បានលំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងគម្រោងបុរី ជេ អរ ភី ស្ថិតនៅតាមផ្លូវជាតិលេខ៥ ដោយលោកអ្នកគ្រាន់តែធ្វើការកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ នឹងក្លាយជាម្ចាស់ភ្លាម ជាមួយនឹងការបង់រំលោះឥតការប្រាក់រហូតដល់រយៈពេល ២ឆ្នាំ។

-->
ស្ថិតនៅក្នុងតំបន់ ដែលកំពុងមានការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសំណង់លំនៅឋានព្រោងព្រាត រួមជាមួយសកម្មភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលឱ្យកាន់តែប្រសើរ គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានជេ អរ ភី ផ្សារត្រាច (JRP Premium) ដែលកំពុងសម្រុកការសាងសង់ នៅក្នុងដំណាក់កាលទី២នៃគម្រោងសរុបដែលមានផ្ទះចំនួន ២៣០ខ្នង។
គម្រោងមួយនេះ ស្ថិតនៅជិតផ្សារត្រាច ជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥២១ ហ៊ុព័ទ្ធជុំវិញដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនីរោងចក្រផងដែរ។ ដោយឡែកនៅក្នុងគម្រោង ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ មានបណ្តាញទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បែតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។
លក្ខណៈពិសេសនៃលំនៅឋាននៅក្នុងគម្រោងមួយនេះ ក្រៅពីមានតម្លៃទាបជាងទីផ្សារត្រឹមជាង៣ម៉ឺនដុល្លារ គ្រប់លំនៅឋានទាំងអស់ សុទ្ធតែត្រូវបានសាងសង់ឡើងបែបទំនើបស្របតាមបច្ចេកទេសសំណង់យ៉ាងត្រឹមត្រូវ ផ្តល់ផាសុកភាពដល់ការរស់នៅយ៉ាងកក់ក្ដៅ ហើយថែមទាំងអាចប្រកបអាជីវកម្មប្រចាំថ្ងៃបានយ៉ាងប្រសើរ។

លំនៅឋានបែបប្រណីតភាពនៅក្នុងគម្រោងទី២នេះ កាន់តែមានភាពទាក់ទាញ ដោយទំហំផ្ទះ៤,២ X១២ ម៉ែត្រ មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន២ បន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាត និងធំទូលាយចំនួន១ មានផ្ទះបាយចំនួន និងសល់ទីធ្លាក្រោយផ្ទះជាង៣ម៉ែត្រ ខាងមុខផ្ទះជាង៦ម៉ែត្រ ដែលផ្តល់់ភាពងាយស្រួលចតយានយន្ត និងទុកដាក់សម្ភារៈផ្សេងៗ ដោយមានការរៀបចំទីកន្លែងទុកដាក់សំរាបយ៉ាងមានរបៀបបំផុត។

ទីតាំងគម្រោង លោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ហួសផ្សារឧដុង្គចម្ងាយ៣គីឡូម៉ែត្រ នៅខាងក្រោយផ្សារត្រាចប្រមាណជាង៣០០ម៉ែត្រ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។
សម្រាប់ព័តមានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕