មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពស់ ១៨០ម៉ែត្រ នឹង​ក្លាយជា​អគារ​ពហុ​បំណង​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អគារ​ពាណិជ្ជកម្ម​កម្រិត​អន្តជាតិ​ចុង​ហ្វា​ង ស្ថិត​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែលមាន​កម្ពស់ ១៨០ម៉ែត្រ នឹង​ក្លាយទៅជា​អគា​ពាណិជ្ជកម្ម​ពហុ​បំណង​ខ្ពស់​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ការបញ្ចប់​ការសាងសង់​ទាំងស្រុង នៅត្រឹម​ចុងខែ​ធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​ន​វា​នុ​វ​ត្ក​ន៍ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​ការ បញ្ចប់​ការសាងសង់​គ្រោង​អគារ​អន្តរជាតិ​ចុង​ហ្វា​ង នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ការបង្កើត​អគារ​អន្តរជាតិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សាទរ​ចំពោះ​គម្រោង​ដ៏​ធំ​មហិមា​មួយ​នេះ។

លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា “អគារ​អន្តរជាតិ​ចុង​ហ្វា​ង  ដែលជា​អគារ​ខ្ពស់​ជាងគេ​នេះ ក្រោយពី​ការសាងសង់​រួច អគារ​មួយ​នេះ នឹង​អាច​ទាក់ទាញ​អតិថិជន​ជាច្រើន​ចូលមក​ទស្សនា និង​ទំនាក់ទំនង​អាជីវកម្ម” ។ លោក​បន្តថា “អគារ​ពហុ​បំណង មាន​ជាច្រើន​វិស័យ​ដូចជា ធនាគារពាណិជ្ជ​កម្ម​ចិន មាន​ម​ជ្ឃ​មណ្ឌល​បណ្តុះបណ្តាល​សហគ្រាស​ធុន​តូច និង​មធ្យម, ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា មជ្ឈមណ្ឌល​ទេសចរណ៍ ពាណិជ្ជកម្ម និង​ជា​អគារ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ ជាពិសេស​មាន​ភោជនីយដ្ឋាន​នៅ​ជាន់ខ្ពស់ ជាងគេ​នៅក្នុង​ភ្នំពេញ ដែលជា​ការនិយម​ចូលចិត្ត​លំហែរ​កាយ​របស់​អតិថិជន” ។

លោក​ឧកញ៉ា ជា សុខ​ហេង តំណាង​ក្រុមហ៊ុន​ចុង​ហ្វា​ង អិន​ធ័​រ​ណេ​សិ​នណល នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “កម្ពុជា និង​ចិន ជា​មហាមិត្ត​ដែកថែប ដែល​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរបាន​រឹតចំណង​យ៉ាង​ស្អិតល្មួត ទាំង​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ ជាក់ស្តែង​អគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នេះ បាន​កំពុង​កើតឡើង​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ដោយ​សាងសង់ឡើង​ក្នុង​កម្ពស់១៨០ ម៉ែត្រ មាន​ចំនួន៦០ជាន់ ហើយ​គម្រោង​នេះ​សាងសង់​ចប់​ជា​ស្ថាពរ នៅក្នុង​ខែធ្នូ ឆ្នាំ២០២០ ខាងមុខ” ។

លោក​ឧកញ៉ា​បន្តថា ទោះបី​មាន​រោគ​ឆ្លង Covid-19  កើតមានឡើង​ក្នុង​ឆ្នាំ២០២០ នេះ​ក៏ដោយ ក៏​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ក្រុមហ៊ុន​នៅតែ​បន្ត​ជានិច្ច  ហើយ​ទៅ​ថ្ងៃមុខ គម្រោង​អគារខ្ពស់ៗនឹង​កើត​ឡើងជា​បន្តបន្ទាប់​ទៀត ។ អគារ​អន្តរជាតិ​ចុង​ហ្វា​ង​នេះ គឺជា​គម្រោង​ទី។ ចំណែក​គម្រោង​ទី២ នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេលឆាប់ៗខាងមុខនេះ នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​គ្រោង​សាង​ស់​សរុប​ផ្ទៃក្រឡា រង្វង់១លាន​ម៉ែត្រការ៉េ។ ចំណែក​គម្រោង​ទី៣ គ្រោង​ចាប់​សាងសង់​នៅ​ខេត្តកោះកុង និង​គម្រោង​ទី៤ គ្រោង​សាងសង់​នៅ​កែប​ថ្មី​ឬ​ឆ្នេរ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកំពត និង​នៅមាន​គម្រោង​ជាច្រើន ដែល​គ្រោង​នឹង​ចាប់​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here